ម៉ូតូ​ពី​រគ្រឿង​បុក​គ្នា បណ្តាលឲ្យ​រងរបួស​២​នាក់

កណ្តាល​៖ មនុស្ស​ចំនួន​២​នាក់​បាន​រងរបួស បន្ទាប់ពី​ពួកគេ​ជិះ​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា នៅ​ចំណុច​ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ កាលពី​វេលា​ម៉ោង ៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេល​កើតហេតុ គេ​បាន​សង្កេតឃើញ ឈ្មោះ​ច្រឹក ស្រី​យ៉ា ភេទ​ស្រី អាយុ​25​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ទួល​ត្នោត ឃុំ​គគីរ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សេ​125 ពណ៌​ខ្មៅ ស៊េរី​2006 (​បិត​តែម​2010)​ពាក់​ស្លាក​លេខ ភ្នំពេញ​1N6285​ឌុប​កូន​និង​ក្មួយ​តូចៗ​ពី​នាក់ ទៅ​ភូមិ​ចិន​កោះ ឃុំ​គគីរ លុះ​ពេល​ជិះ​ម៉ូតូ​មកដល់​ចំណុច​កើតហេតុ ក៏​ប៉ះ​គ្នា​ជាមួយ​ម៉ូតូ​គ្រឿង​ទៀត​ម៉ាក​សេ​125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1CE6805 បើកបរ​ដោយ ឈ្មោះ សន ទៀក ភេទ​ប្រុស អាយុ​20​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​បា​បោង ឃុំ​បាបោ​ង ស្រុក​ពាម​រក៍ ខេត្ត​ព្រៃវែង បណ្ដាល​ដួល​ម៉ូតូ​និង​មាន​របួស​ស្នាម​ទាំងសងខាង​។

បច្ចុប្បន្ន​ជនរងគ្រោះ​ទាំង​ពីរ​នាក់​កំពុង​សំរាក​ព្យាបាល​របួស​នៅ​គ្លីនិក​ឯកជន​ឃុំ​គគីរ​។​
IMG_3391

IMG_3392

IMG_3393

IMG_3394

IMG_3396