តុលាការ​ឃុំខ្លួន​មនុស្ស​៣​នាក់ ពាក់ព័ន្ធ​ករណី​លួច​រថយន្ត​ស៊េរី​ទំនើប​៨​គ្រឿង ខណៈ​វត្ថុតាង​៧​រថយន្ត សមត្ថកិច្ច​មិន​បញ្ជូន​មក​តុលាការ​

​ភ្នំពេញ ៖ បុរស​៣​នាក់ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី រសៀល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៤ ឃុំខ្លួន​ដាក់​ពន្ធ​ធានា​គារ​បណ្តោះអាសន្ន ក្រោម​ការចោទប្រកាន់ ពីបទ រំលោភ​លើ​ទំនុកចិត្ត ( លួច​រថយន្ត​ក្នុង​ក្រុមហ៊ុន ) និង បទ​ទទួល​ផល​ចោរកម្ម ពាក់ព័ន្ធ​ការ លួច​រថយន្ត​ស៊េរី​ទំនើប​ចំនួន​៨​គ្រឿង ក្នុង​ខេត្ត​ព្រះសីហនុ កាលពី​ខែ​កក្កដា ឆ្នាំ​២០១៤ កន្លងមក ។

​ដោយឡែក​ដើមបណ្តឹង​៤​នាក់ ទី​១​ឈ្មោះ ឈិន វិនហ័​រ ជនជាតិ​ចិន អាយុ​៣៨​ឆ្នាំ ជា​ពាណិជ្ជករ ទី​២ ឈ្មោះ YAGER RAYMOND អាយុ​៥០​ឆ្នាំ ជនជាតិ​អូស្ត្រាលី ជា​ប្រធាន​ក្រុមហ៊ុន ណត​ប្រ៊ីត ទី​៣ ឈ្មោះ DARC ARNAUD ROLAND JACQURS អាយុ​៤៣​ឆ្នាំ ជនជាតិ​បារាំង មុខរបរ​អ្នកជំនួញ និង ទី​៤ ឈ្មោះ WU BIN អាយុ​៣៦​ឆ្នាំ មុខរបរ​ចាងហ្វាង​ក្រុមហ៊ុន​មួយ ។​
photo(2)