ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​ពី​បទ​ជួញដូរ​ខុស​ច្បាប់​នូវ​សារធាតុ​គ្រឿងញៀន​

ភ្នំពេញៈ នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៤ វេលា​ម៉ោង​៣​និង​៣០​នាទី កម្លាំង​ផ្នែក​យុត្តិធម៌ នៃ​អធិការដ្ឋាន​ខណ្ឌ​ដូនពេញ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះចក បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ចំណុច​ផ្លូវ​លេខ​១១០ កែង​ផ្លូវ​៥១ ភូមិ​ទី​៣ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ពី​បទ​ជួញដូរ​ដោយ​ខុស​ច្បាស់​នូវ​សារធាតុ​ញៀន​។​

​ជនសង្ស័យ​មាន​ឈ្មោះ កែវ ប៊ុន​ម៉ាប់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​វាល​វង្ស ខណ្ឌ​៧​មករា​។​
​ពេល​ឃាត់ខ្លួន​សមត្ថកិច្ច​នគរ​បាល​បាន​ដកហូត​វត្ថុតាង​មាន គ្រឿងញៀន​ប្រភេទ​ក្រាម​ស​ថ្លា​(​ម៉ា​ទឹកកក​)​ចំនួន​៦​កញ្ចប់​តូច ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង កូន​កា​ប៉ូ​ប​សម្រាប់​ដាក់​គ្រឿងញៀន​ចំនួន​១,​ប្រាក់​៦០​ដុល្លារ ម៉ូតូ​មួយ​គ្រឿង​ម៉ា​កណិច ពណ៌​ស ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ម្នាក់នេះ ត្រូវបាន​នគរបាល កំពុង​ក៏​សាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕
photo(1)