រថយន្ត​ឡិច​ស៊ិស​RX300 បោះពួយ​លឿន​ជ្រុល​បុក ឡិច​ស៊ិស​៥៧០​ផ្ទប់​នឹង​បង្គោល​ភ្លើង បណ្តាលអោយ​រង​ការ ខូចខាត​

ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ក​ឡើង​រវាង​រថ​យន្ត​ពីរ​គ្រឿង​បុក​គ្នា​ពេញទំហឹង នៅ​ចំណុច​ផ្លូវ​ព្រះសីហនុ កែង​នឹង​ផ្លូវ​លេខ​១០៥ ស្ថិតក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រួច បោក​ផ្ទប់​ទៅនឹង បង្គោល​ភ្លើង បណ្តាលអោយ​រង​ការខូចខាត កាលពី​វេលា​ម៉ោង ៣ និង ០០​នាទី​ទាបភ្លឺ ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ​២០១៤​។​

យោងតាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍ បាន​រៀបរាប់​អោយដឹងថា នៅ​មុនពេល កើតហេតុ​គេ​សង្កេត​ឃើញ​បុរស​ម្នាក់ បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ិស​៥៧០ ពណ៌​ស គ្មាន​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ទិសដៅ​ពី​លិច​ទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ត្រូវ រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ិស RX300 មួយ​គ្រឿង​ផ្សេងទៀត ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2N-5200 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ តាម​បណ្តោយ​ផ្លូវ​លេខ​១០៥ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន ក៏​ជ្រុល​បុក​ចំ​ពាក់កណ្តាល​រថយន្ត​ឡិច​ស៊ិស​៥៧០ ពេញទំហឹង បណ្តាលអោយ​រង​ការខូចខាត​យ៉ាងដំណំ ហើយ​រថយន្ត​ឡិច​ស៊ិស​៥៧០ ត្រូវ​ខ្ទាត​ទៅ​បោក​ផ្ទប់​នឹង​បង្គោល​ភ្លើង បណ្តាល​អោយ​បង្គោល​ភ្លើង​សា​ធា​រណះ ១​ដើម​ត្រូវ​រង​ការខូចខាត​ផងដែរ​។​

ក្រោយ​កើតហេតុ សមត្ចកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើ​ការអន្តរាគមន៍​វាស់វែង ស្ទូច​យក រថយន្ត​បង្ក​ទាំង​ពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នា ពេល​ក្រោយ ៕
photo 1

photo 2

photo 3