ម៉ូតូ​ពី​រគ្រឿង​បុក​គ្នា បណ្តាល​ឲ្យ​ម្នាក់​ខ្ទាតចូល​ក្រោម​រថយន្ត​ស្លាប់ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់

​បន្ទាយមានជ័យ ៖ បុរស​ពីរ​នាក់ ម្នាក់​ត្រូវ​រថយន្ត​កិន​ស្លាប់ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ បន្ទាប់ពី​ពួកគេ​ជិះ​ម៉ូតូ​បុក​គ្នា ដួល​ខ្ទាតចូល​ក្រោម​រថយន្ត លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំនុច​ភូមិ​សាលា ដែង ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី កាលពី​វេលា​ម៉ោង ១៧​និង​៥០​នាទី​យប់​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។​

លោក​ស៊ី ឌី អធិការនគរបាល ស្រុក​មង្គល​បូរី បាន​បាន​ប្រាប់ថា នៅ​មុនពេល កើតហេតុ​គេ​បាន ឃើញ ឈ្មោះ​សារ៉ាត់ ភេទ​ប្រុស អាយុ​៤៩ ឆ្នាំ រស់នៅ ភូមិ ៤ សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ មានជ័យ បាន​បើកបរ​ម៉ូតូ​កង់​បី ម៉ាក​ហុងដា ធុន​១២៥ ស៊េរី​ឆ្នាំ​២០១០​ពណ៌ ខ្មៅ លេខ​តួ​និង​លេខ​ម៉ា​ស៊ិន 85113ID ពាក់​ស្លាក​លេខ ប​.​មានជ័យ 1E 0779 បើកបរ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំ​ចំណុច កើតហេតុ បាន​បន្ថែម​ល្បឿន​ឡើង ជែង​រថយន្ត ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន បណ្តាល​ឲ្យ​ម៉ូតូ មួយគ្រឿង​ទៀត​ម៉ាក​ហុងដា សេ​១១០​ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ លេខ​តួ​និង​លេខ​ម៉ាស៊ីន 8016477 ពាក់​ស្លាក​លេខ 1BQ 2213 បើកបរ​ដោយ ឈ្មោះ​ទុំ​តារា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ ភូមិ​និង​ឃុំ​គយ​ម៉ែង ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត (​ច្រាស់ ទិស​គ្នា​) បណ្តាល​ឲ្យ​ម៉ូតូ​ហុងដា​សេ​១១០ ស៊េរី​ឆ្នាំ​២០១២ បុក​ចំ​ទ្រុង​ម៉ូតូ​កង់​បី​ហើយ ខ្ទាត ឈ្មោះ​សា រ៉ាត់ ជា​អ្នកបើកបរ​ម៉ូតូ​កង់​បី ចូល​ទៅ​ក្រោម​កង់​ខាងក្រោយ រថយន្ត ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ចំណែក​ឈ្មោះ ទុំ​តារា អ្នកបើកបរ​ម៉ូតូ​ហុងដា​សេ​១១០ រងរបួស​ធ្ងន់ ត្រូវបាន​គេ​ដឹក​ទៅ​សំរាក​ព្យាបាល នៅ​មន្ទី​ពេទ្យ​បង្អែក មិត្តភាព កម្ពុជា​-​ជប៉ុន ស្រុក​មង្គល​បូរី ។​ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត ចុះ​ពី​រថយន្ត គេចខ្លួន​បាត់​ស្រមោល ៕
Hong-0437