នារី​ជនជាតិ​ចិន​ម្នាក់ បើករថយន្ត​លឿន​ជ្រុល​បុក​រនាំង​ដែក​ចែក​ទ្រូងផ្លូវ​បាក់​អស់ ៧​ផ្ទាំង​

ភ្នំពេញ​៖ រនាំងដែក​ពុះ​ចែក​ទ្រូវផ្លូវ​ចំនួន​៧​ផ្ទាំង ត្រូវ​រង​ការខូចខាត​ដាច់ចេញ​ពី​គ្នា បន្ទាប់ពី​មាន​នារី​ជន ជាតិ ចិន​ម្នាក់ បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក ព្រូ​ស ក្នុង​ល្បឿន​លឿន ជ្រុល​បុក​ពេញទំហឹង​នៅ​ចំណុច​លើ​ស្ពាន អាកាស​៧​មករា ស្ថិតក្នុង​សង្កាត់​ទឹក​ល្អក់​ទី​១ ខណ្ឌ​ទួលគោក​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន កើតឡើង​កាលពី​វេលា​ម៉ោង ១២​នាទី និង ១៥​នាទី​យប់ ឈានចូល​ថ្ងៃ​ទី ២០ ខែវិច្ឆិកា ឆ្នាំ​២០១៤​។​

យោងតាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែងកើតហេតុ បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ សង្កេត​ឃើញ នារី​ជនជាតិ​ចិន​ខាងលើ បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក ព្រូ​ស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2W-2153 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ឆ្ពោះ​ឡើង​ទៅ​ស្ពាន អាកាស​៧​មករា ទិសដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ជ្រុល​ល្បឿន​រេ​ចង្កូត​បុក​រះរ​បាំងដែ​កពុះ​ចែក​ទ្រូវផ្លូវ ពេញទំហឹង​បណ្តាល​អោយ​រនាំង​ដែក​ចំនួន ៧​ផ្ទាំង​ត្រូវ​ដាច់ចេញ​ពី​គ្នា ពាក់​រៀបស្មើរ​ដល់​ដី ចំណែក​រថយន្ត បង្ក​ត្រូវ​រង​ការខូចខាត​ផ្នែក​ខាង​មុខ​យ៉ាង​ដំណំ​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​ភ្លាមៗ រួច​ធ្វើ​ការសហការ ជាមួយ​សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើ​ការអន្តរាគមន៍​វាស់វែង ស្ទូច​យក​រថយន្ត​បង្ក ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង គោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។​

សូម​បញ្ជាក់​ផង​ដែរ​ថា ករណី​គ្រោះថ្នាក់​ខាងលើនេះ គឺ​បង្កឡើង​ដោយសារ​នារី​ជនជាតិ​ចិន​ខាងលើ បើក បរ​ក្នុង​ល្បឿន លឿន ហួស​ល្បឿន​កំណត់ ទើប​បណ្តាលអោយ​មាន​រឿង​ហេតុដូចនេះ​កើតឡើង​តែម្តងទៅ ។ ហើយ​ចំពោះ​ករណី​ខាងលើ​នេះ មិន​បាន​បណ្តាលអោយ​មាន​មនុស្ស​ណា​ម្នាក់​រងរបួស​ឡើយ គ្រាន់តែ​ខូចខាត នូវ​ទ្រព្យសម្បត្តិ​តែប៉ុណ្ណោះ ៕
photo 1

photo 2

photo 3

photo 4

photo 5