បុរស​ជនជាតិ​ចិន​ម្នាក់ បើក​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ ហើយ​ព្យាយាម​បើក​រត់គេច តែ​ត្រូវ​សមត្ថកិច្ច​ស្ទាក់​ឃាត់​បាន​

ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ិស RX300 ក្នុង​ល្បឿន​លឿន ជ្រុល បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាលអោយ​ខូចខាត​អស់​មួយ​ផ្ទាំង នៅ​ចំណុច​ផ្លូវ​ព្រះមុន្នីវង្ស កែង​នឹង​ផ្លូវ ភ្លោះ​អូរ​ឬ​ស្សី ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ហើយ​ព្យាយាម​បើក​រត់គេច តែ​ត្រូវ​សមត្ថកិច្ច​ស្ទាក់​ចាប់បាន នៅ​ចំណុច ស្តុប​ពេទ្យ​ចិន​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ កើង​ឡើង​កាលពី​វេលា​ម៉ោង ១២ និង ០០​នាទី​យប់ ឈានចូល​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។​
​ ​
យោងតាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​សង្កេតឃើញ ជនជាតិ​ចិន​ខាងលើ បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក ឡិច​ស៊ិស RX300 ពណ៌​ស ពាក់​ស្លាក​លេខ 2P-6808 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ព្រះមុន្នីវង្ស ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់ ចំណុច​កើតហេតុ​ស្រាប់តែ​ជ្រុល​ល្បឿន​រេ​ចង្កូត​បុក​ផ្ទប់​នឹងរ​បាំង​ថ្ម​ចែក​ទ្រូ​វ​ផ្លូវ​បាក់​អស់​មួយ​ផ្ទាំង ហើយ​រថយន្ត​បង្ក នៅ​មិនទាន់​អស់​ល្បឿន​បាន​ព្យាយាម​បើក​រត់គេច ទាំង​កង់​រថយន្ត​ចំនួន​៣​ត្រូវ​បែក រហូត​ដល់​ចំណុច​ស្តុប​ពេទ្យ ចិន​ទើបត្រូវ​សមត្ថកិច្ច​ដេញ​ស្ទាក់​ចាប់បាន​តែ​ម្តង​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន ចុះ​អន្តរាគមន៍​វាស់វែង ស្ទូច​យក​រថយន្ត​បង្ក ខាងលើ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ៧​មករា រង់ចាំ​ដោះស្រាយ​នា​ពេល​ក្រោយ ៕
photo 1

photo 2

photo 3

photo 4