ខឹង​មិត្តស្រី​សុំ​បែក ផ្ទុះ​ហិង្សា​យក​កាំបិត​ចាក់​សម្លាប់​គ្នា​នៅក្នុង​បន្ទប់​ផ្ទះសំណាក់ “ រិទ្ធី​ហេង ”

ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង នៅក្នុង​ផ្ទះសំណាក់​ដែល​មាន​យីហោ រិទ្ធី​ហេង ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​១៣ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ បន្ទាប់​ពី គូសង្សារ​មួយគូរ ផ្ទុះ​ហិង្សា​យក​កូន កាំបិត​ចាក់​សម្លាប់​គ្នា នៅក្នុង​បន្ទប់​ផ្ទះសំណាក់ ជាន់​ទី​៣ បណ្តាលអោយ​រងរបួស​ធ្ងន់ធ្ងរ​ទាំងសងខាង​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៦ និង ៣០​នាទី​ល្ងាច ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤​។​

គូរ​សង្សា​រទាំង​ពីរ​នាក់ ដែល​រងរ​គ្រោះ​ក្នុង​អំពើ​ហិង្សា​ខាងលើនេះ ទី​១​មានឈ្មោះ ហួត សក្ខណា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ( ត្រូវ​ជា​មិត្ត​ប្រុស ) និង​ទី​២​មានឈ្មោះ សៅ យៀ​កម៉ី ភេទ​ស្រី អា​១៧​ឆ្នាំ ជា​សិស្ស​នៃ​វិទ្យាស្ថាន​ឯកជន​មួយ មាន​ទីលំនៅ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។​
​ ​
យោងតាម​ការរៀបរាប់​របស់​ម្ចាស់ផ្ទះ​សំណាក់​ខាងលើ បានអោយដឹងថា នៅ​មុនពេល​មាន​ហេតុការណ៍ ភ្ញាក់ផ្អើល​នេះ​កើតឡើង គឺ​ដំបូង​ឡើយ បុរស​ឈ្មោះ ហួត សក្ខណា ដែល​ជា​តួ​ឯង​ប្រុស​នោះ បាន​ចូល​មក​ស្នាក់ នៅ​ផ្ទះសំណាក់​របស់​គាត់​តាំងពី​ម៉ោង ប្រមាណ ១​និង ០០​នាទី​រសៀល​មក​ម្លេះ ដោយ​ស្នាក់នៅ​បន្ទប់​លេខ ៣០៤ ជាន់​ទី​៣ នៃ​ផ្ទះសំណាក់​រិទ្ធី​ហេង ។ លុះ​ប្រមាណ​ជា​កន្លះ​ម៉ោង ក្រោយមក នារី​ដែល​ត្រូវជា​មិត្តស្រី ឈ្មោះ យៀ​កម៉ី បាន​មកដល់​ក្រោយ​បុរស​ជា​សង្សារ រួច​ក៏​ដើរចូល​ទៅ​ក្នុង​បន្ទប់​លេខ ៣០៤ ជាមួយគ្នា ហើយក៏​មិន ឃើញ​មាន​រឿង​អ្វី​កើតឡើង​នោះដែរ ។ ស្រាប់តែ​មក​ដល់​វេលា​កើតហេតុ មិនដឹងថា មាន​រឿងហេតុ អ្វី​នោះ ទេ ក៏​ឃើញ​នារី​ដែល​ជា​មិត្តស្រី​បាន​រត់​ចេញ​មក​ខាងក្រៅ ដែល​ដងខ្លួន ពោរពេញ​ទៅដោយ​ស្នាម​កាំបិត និង​ឈាម ហើយ​ស្រែកហៅ​អោយ​គេ​ជួយ ដឹក​ខ្លួន​យកទៅ​សង្គ្រោះ ផង ទើប​ត្រូវបាន​អ្នក​នៅ​ជិត​ទីតាំង​ផ្ទះ សំណាក់​ខាងលើ ដឹក​តាម​ម៉ូតូ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ។ ឃើញ​ដូចនេះ ម្ចាស់ផ្ទះ​សំណាក់​ក៏បាន​នាំ គ្នា​ចូល​ទៅ​មើល​បន្ទប់ គូសង្សារ​ទាំងពីរ​ខាងលើ ក៏​ប្រទះឃើញ បុរស​ដែល​ជា​មិត្ត​ប្រុស ដេក​សន្លប់​ស្តូកស្តឹង ក្រោម​ថ្លុកឈាម ដែល​ត្រូវ​រងរបួស​ដោយសា​រស្នា​ម​កាំបិត​ចាក់​ស្ទើរ​សប់​សារពាង្គកាយ​ទាំងមូល ជាពិសេស​បំពង់ ក​រ បង្ក​អោយ​ការភ្ញាក់ផ្អើល​ដល់​អ្នក​ដែល​ស្នាក់​នៅ​បន្ទប់​ផ្ទះសំណាក់​ជិត​នោះ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត កន្លែងកើតហេតុ ។

ភ្លាមៗ​នោះ ម្ចាស់​ទីតាំង​ក៏​បាន​ប្តឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​អន្តរាគមន៍ និង​ធ្វើ​កោ​ល​ស្យ​វិច្ច័យ​ជុំវិញ ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើនេះ ប៉ុន្តែ​ជំ​ហ៊ាន​ដំបូង​ចំពោះ​អំពើ​ហិង្សា​ខាងលើ​នេះ​សមត្ថកិច្ច​ជំនាញ​បាន សន្និដានថា គឺ​ផ្តើមចេញ​រឿង​ស្នេហា​ត្រីកោណ ( អាច​នឹង​ខាង​ស្រី​សុំ​បែក​ខាង​ប្រុស ឬ អាច​បណ្តា​មក​ពី​បញ្ហា ប្រច័ណ្ឌ​ព្រោះ​ខាង​ស្រី​មាន​ប្រុស​ផ្សេង ) ។

បច្ចុប្បន្ន​ជនរងគ្រោះ​ទាំង​ពីរ​នាក់​ខាងលើ ត្រូវ​បាន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ប៉ុន្តែ​អ្វី ជា​ការកត់សម្គាល់​ជុំវិញ បាតុភាព​ខាងលើ​នេះ គឺ​គេ​សង្គេត​ឃើញ សមត្ថកិច្ច​ជំនាញ និង​មន្ត្រី​ពាក់ព័ន្ធ ហាក់ដូច ជា​មិន​យកចិត្តទុកដាក់​ចំពោះ​អាយុជីវិត​ជនរងគ្រោះ​ដែល​មិន​ទាន់​បាន​បាត់បង់​ជីវិត ព្រោះ​អំឡុងពេល ដែល​សមត្ថកិច្ច​ចុះ​ទៅ​ដល់ គឺ​មិន​បាន​អន្តរាគមន៍ ហៅ​រថយន្ត​សាមុយ ក៏ដូចជា ដឹក​តាម​យានជំនិះ​អ្វី​មួយ​ដើម្បី ធ្វើការ​ជួយ​សង្គ្រោះ​នោះ​ទេ បែប​ជា នាំគ្នា​ធ្វើ​កោសល្យវិច្ច័យ​ទៅលើ បុរស​រងគ្រោះ​ជា​មុន​សិន ទាំង​មនុស្ស​កំពុង នៅសល់​ដង្ហើមចង្រិត​។​

សូមបញ្ជាក់​ថា ចំពោះ​ទីតាំង​ផ្ទះសំណាក់​ខាងលើ​នេះ ដែរ​កន្លង​តែងតែ​កើតមាន​រឿងអាស្រូវ ក៏ដូចជា រឿង​អសន្តិសុខ​ផ្សេងៗ​កើតឡើង ជារឿយៗ ហើយ​ចំពោះ​ករណី​ចាក់​សម្លាប់​គ្នា​នេះ ក៏​មិនមែន​ជា​លើក​ទី​១​ដែរ ចំពោះ​ទីតាំង​ខាងលើ​។ ហើយ​គួរ​បញ្ជាក់​ផងដែរ​ថា ចំពោះ​ភូមិសាស្ត្រ​ខណ្ឌដូនពេញ មួយ​រយះពេល​ខ្លី​មកនេះ យើង​សង្គេត​ឃើញ មាន​អំពើ​បាញ់ ប្លន់​ប្រដាប់អាវុធ កាប់ ចាក់​សម្លាប់​គ្នា និង​អំពើ​អសន្តិសុខ​ផ្សេងៗ កើតឡើង ជារឿយៗ ប៉ុន្តែ អាជ្ញាធរ​ហាក់ដូចជា​មិន​មាន​ចំណាត់ការ ឬ​វិធានការ​ណាមួយ​ក្នុង​ការទប់ស្កាត់​អំពើ​ទាំងនេះ​សោះ ស្របពេល​ដែល​លោក​ហួត ចាន់​យ៉ារ៉ាន់ អធិការ​ខណ្ឌ​៧​មករា ត្រូវ​ផ្លាស់​មក​កាន់​តំណែង​ជា​អធិការ​ខណ្ឌ​ដូនពេញ បាន​ជាង ១​ខែ ៕
asad

photoasfafa

photosfafaf

safaff