បុគ្គលិក​ស្ថានីយ៍​ប្រេង​ឥន្ទនៈ អិ​លអេច​អ បើករថយន្ត​បុក​ម៉ូតូ​មួយគ្រឿង បណ្តាលឱ្យ​របួសធ្ងន់​៤​នាក់

ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង ដោយសារ​តែ​បុរស​ម្នាក់ ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ថា ជាតិ បញ្ញា ធ្វើការ​នៅ​ស្ថានីយ៍​ប្រេង​ឥន្ទនៈ អិ​លអេច​អ បាន​បើករថយន្ត​តូ​យូ​តា​កាមរី​បា​ឡែន បួង​ចង្កូត​ជ្រុល​ទៅ​បុក​ម៉ូតូ​សង់ កូរ៉េ​មួយ​គ្រឿង បណ្តាល​ឱ្យ​យុវជន​៤​នាក់​រង​បួស​ធ្ងន់ធ្ងរ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​អង្គភាព ង​៧០ ដឹកយក​ទៅ​សង្គ្រោះ​ភ្លាមៗ ហើយ​រថយន្ត​មិន​ទាន់​អស់​ល្បឿន ក៏​បន្ត​ទៅមុខ​ធ្លាក់​ចូល​ក្នុង​ឡាយ​ទឹក ។ ហេតុការណ៍​ខាងលើ​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​៧​នឹង​៣០​នាទី​យប់ ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវជាតិ លេខ​៤ ស្ថិតក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​ ​
ប្រភព​ពត៌មាន​ពី​សាក្សី​ដែល​បានឃើញ​ហេតុ​កាណ៍​នេះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​យុវជន​៤​នាក់​ជិះ​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភព​១ ១៥១២ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ទិសដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​តូ​យូ​តា​កាមរី​បា​ឡែន ពណ៌​ស​មួយគ្រឿង ពាក់​ស្លាក​លេខ ព្រះសីហនុ 2A-2448 បើកបរ​ដោយ​បុរស​ម្នាក់ ដែល​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ថា ជាតិ បញ្ញា ជា​បុគ្គលិក​ធ្វើការ​នៅ​ស្ថានីយ៍​ប្រេង​ឥន្ទនៈ អិ​លអេច​អ ទិសដៅ​បញ្ច្រាស​ទិស​គ្នា​ក្នុង​ល្បឿន យ៉ាង​លឿន បាន​បួស​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឱ្យ​យុវជន​ទាំង​៤​នាក់ ប៉ើង​ឡើង​លើ​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​អង្គភាព ង​៧០ ដឹកយក​ទៅ​សង្គ្រោះ​ភ្លាមៗ ហើយ រថយន្ត​មិន​ទាន់​អស់​ល្បឿន ក៏​បន្ត​ទៅមុខ​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទឹក​រង​ការខូចខាត ចំណែកឯ​អ្នកបើក​រថយន្ត​បាន រត់គេចខ្លួន​បាត់ស្រមោល ។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ធ្វើ​ការអន្តរាគមន៍​ដល់​កន្លែងកើតហេតុ និង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ចុះ​ធ្វើកា​រវាង់​វែង​អូស​យក​យាន្ត​ជំនិះ​ទាំង​២​គ្រឿង ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​គ​របាល ខណ្ឌ​ពោធិ៍​សែន​ជ័យ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ៕

dssf

sdsg

sfaf

​ ​