ព័ត៌មាន​ពិស្តា​ជុំវិញ​ករណីចងក​សម្លាប់ខ្លួនថ្ងៃ​មិញ គឺដោយ​សារ​ជន​រង​គ្រោះ​មាន ​ជំ​ងឺ​​ស្រ្តេស​​

​ភ្នំពេញ ៖ បុរស​វ័យ ៥៣​ឆ្នាំ​ម្នាក់ បាន​សម្រេចចិត្ដចងក​សម្លា​ប់​ខ្លួនឯង ព្រោះ​តូច​ចិត​នឹង​ជំងឺ​ប្រចាំកាយ ដោយ​យក​ខ្សែ​អង្រឹង​ថ្ពក់​នឹង​ធ្នឹម​ដែក ផ្ទះ​ជាន់​ទី​២​របស់គាត់ បណ្ដាលឱ្យ​ស្លាប់ ភ្លាមៗ កាលពី​វេលា​ម៉ោង ១២ និង​២០​ថ្ងៃត្រង់ ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅផ្ទះ​លេខ​99A ផ្លូវ​លេខ​២០៤ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួលគោក ។​

​សាកសព​ត្រូវបាន​ស្គាល់ឈ្មោះ តែ ហុង​ឆៃ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជា​អាជីវករ​ធ្វើ​សាប៊ូ លក់ ស្នាក់​នៅ​ទីតាំង​កើត ហេតុ​ខាងលើ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ កន្លែងកើតហេតុ​បានឱ្យដឹងថា នៅមុន ពេល​កើតហេតុ​គេ​ឃើញ​កូនប្រុស​របស់​ជនរងគ្រោះ​បាន​រត់​ចេញ​មក​ក្រៅ​ផ្ទះ និង ស្រែក​ឆោឡោ​ឱ្យ​អ្នកជិតខាង​ជួយ​ដោយ និយាយថា ឪពុក​របស់​ខ្លួន​បាន​ចងក សម្លាប់ខ្លួន ពេល​នោះ​អ្នកជិតខាង​ក៏​ដូច ជា​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​បាន រត់ឡើង​ទៅ​លើ​ជាន់​ទី​២ ដែល​ជនរងគ្រោះ ចង​ក​សម្លាប់​ខ្លួន​នោះ ដោយ​នាំគ្នា កាត់​ខ្សែ​អង្រឹង​ដែល​ថ្ពក់​ជាប់​នឹង​ក​ដើម្បី ទម្លាក់​ជន​រងគ្រោះ​ចុះ​យកមក​សង្គ្រោះ​តែ​អកុសល​ជនរងគ្រោះ​បាន​ដាច់ ខ្យល់​ស្លាប់​ទៅហើយ ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ ជនរងគ្រោះ​បាន​រៀបរាប់​សមត្ថកិច្ច ឱ្យដឹងថា ជនរងគ្រោះ​គាត់​មាន​ជំងឺ​ប្រចាំ កាយ​(​ជំងឺស្ដ្រេស​) ហើយ​នៅ​ថ្ងៃ​កើត ហេតុ គឺ​កូនប្រុស​របស់​ជនរងគ្រោះ​បាន ត្រឡប់មក​ពី​សាលារៀន​វិញ​ក៏​ដើររក ឪពុក​របស់​ខ្លួន​នៅក្នុង​ផ្ទះ​ហើយក៏​បាន​ឡើង ទៅលើ​ផ្ទះ​ជាន់​ទី​២​ក៏​ឃើញ​ឪពុក​ចងក សម្លាប់​ខ្លួន​បាត់​ទៅ​ហើយ​ភ្លាម​នោះ​កូន ប្រុស​បាន​រត់​ចុះ​មកក្រោម​ស្រែកហៅ ឱ្យ​គេ​ជួយ​ផងដែរ ប៉ុន្ដែ​គួរ​ឱ្យ​ស្ដាយ​ឪពុក របស់​ខ្លួន​បាន​ស្លាប់បាត់​ទៅ​ហើយ ។​

​ក្រោយ​កើតហេតុ​ក្រុមគ្រួសា​រសាច់ ញាតិ​និង​សមត្ថកិច្ច​បាន​ចុះ​មក​ដល់​ទីតាំង កើតហេតុ​ខាងលើ​និង​បាន​ត្រួតពិនិត្យ​ទីតាំង​កើតហេតុ​ទើប​ដឹងថា ជនរងគ្រោះ ពិតជា​ធ្វើ​អត្ដ​ឃាត​ដោយ​ខ្លួនឯង​ពិតមែន​។ បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន ក្រុមគ្រួសារ​ចាត់ចែង​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕
photo 2(1)

photo 1