សមត្ថកិច្ច​បំបែក​ទីតាំង​កត់​កន្ទុយលេខ​ដុះ​ស្លែ​មួយ​កន្លែង នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​ផ្សារ​ដើមថ្កូវ ឃាត់​នារី​រូប​ស្រស់​២​នាក់ ត្រូវ​ជា​អ្នក​អង្គុយ​កត់

​ភ្នំពេញ ៖ ដើម្បី​ចូលរួម​អនុវត្ត​គោលនយោបាយ ភូមិ​សង្កាត់​មាន​សុវត្ថិភាព កម្លាំង​នគរបាល​ប៉ុស្តិ​ផ្សារ​ដើមថ្កូវ បាន​ចុះ​ឆែកឆេរ​ទី​កត់​កន្ទុយលេខ​មួយ​កន្លែង​ស្ថិតនៅ ភូមិ​២ ក្រុម ១២ បន្ទប់​ជួល​លេខ ៤ សង្កាត់​ផ្សារ​យ​ដើមថ្កូវ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង ១​នឹង ៣០ នាទី​រសៀល​ថ្ងៃ​ទី ១៨ ខែវិចិ្ចកា ឆ្នាំ ២០១៤ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​នារី​វ័យក្មេង ចំនួន ២ នាក់ ពាក់ព័ន្ធ​នឹង​ការ​លេងល្បែង​កត់​កន្ទួយលេខ ដ៏​ធំ នឹង​ដុះ​ស្លែ​យូរណាស់​មកហើយ ដោយ​ក្នុង​១​ថ្ងៃ​កត់​បាន​រាប់​លាន​រៀល ទើប​មកដល់​រសៀល​ថ្ងៃ​នេះ ក៏​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ។

នារី​២​នាក់​ដែល​ឃាត់ខ្លួន ខាងលើ​មាន​ទី​១ ឈ្មោះ ផាន់ ស្រី​ពៅ ភេទ​ស្រី អាយុ ១៩ ឆ្នាំ នឹង​ទី​២ អ៊ឹម ចាន់​រី ភេទ​ស្រី អាយុ ២២ ឆ្នាំ ។​

សមត្ថកិច្ច​មូលដ្ឋាន​ដែល​ដឹកនាំ​ដោយ​លោក នាយ​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ ចុះ​ប្រតិ​ប​តិ្ត​ការណ៍ ឆែកឆេរ​តាម​សំណើរ​របស់​ប្រជាពលរដ្ឋ​ទើប​ប្រទះឃើញ ជាក់ស្តែង​នារី ២​នាក់​កំពុង​ពួន​សម្ងំ ដាក់​តុ កត់​កន្ទុយលេខ ខ្នាត​ធំ នឹង​មាន​សម្ភារ សម្រាប់​កត់​កន្ទុយលេខ​ជាច្រើន ទៀត​នៅក្នុង​បន្ទប់ ។ លោកនាយ​ប៉ុស្តិ៍ បានបញ្ជាក់​ថា ក្នុង​រង្វង់​ប្រតិបត្តិការ​ខាង​លើ​នារី​ម្នាក់​ឈ្មោះ ផាន ស្រី​ពៅ ត្រូវជា​កូន នឹង​ម្តាយ បាន​ស្រែក​ជេរ​ប្រមាថ​សមត្ថកិច្ច​ខ្លាំង ៗ នឹង​វាយ​ទៅលើ​សមត្ថកិច្ច​បង្ក​ការភ្ញាក់ផ្អើល​ពេញ​ទីតាំង​កើតហេតុ ។ ដោយសារ​ទាំង​វត្ថុ​តាំង នឹង​សកម្មភាព​ផ្ទាល់​បែប​នោះ លោកនាយ​ប៉ុស្តិ​បានសម្រេច​នាំ​ខ្លួន​នារី​វ័យក្មេង រូប​ស្រល់​ទាំង​២​នាក់​យក​មក​កាន់​ទីស្នាក់ការ​នគរ បាល​ប៉ុស្តិ​ផ្សារ​ដើមថ្កូវ ដើម្បី​បន្ត​ការសាកសួរ​ជុំវិញ​ការ​បោះទីតាំង​លាក់​កត់​កន្ទុយលេខ​ខុស ច្បាប់ ។

គួរបញ្ជាក់​ថា ការបង្ក្រាប់​ទីតាំង​ខាងលើ​នេះ​ម​ត្ថ​កិច្ច​រកឃើញ​វត្ថុតាង ដូចជា កា​តុង​កត់​លេខ​ចូល​ហើយ​ចំនួន ១១ កា​តុង ក្រដាស​ចេញ​លទ្ធផល​ឆ្នោត ០២ ដុំ ត្រា​ចុះ​ថ្ងៃ​ខែ​ឆ្នាំ ចំនួន ០២ លុយ​ខ្មែរ ៥០​ម៉ឺនរៀល លុយ​ដុល្លារ ១៥ ដុល្លារ ។

សមត្ថកិច្ច​បាន​បញ្ជាក់​បន្ថែមថា នារី​២​នាក់​ត្រូវ​បញ្ជូន​អធិការ​ខណ្ឌ​ចំការមន ដើម្បី​អប់រំ នឹង​ណែនាំ កុំ​អោយ​បើក​អាជីវកម្ម​ល្បែង​សីុស​ង​បែបនេះ ទៀត ព្រោះ វា​ខុសពី​ច្បាប់ នឹង​ធ្វើ​ការផាកពិន័យ​តាម​ការកំណត់​៕​

photo 1

photo 2

photo 3

photo 4

photo 5