មេ​ឈ្មួញ​ឈ្មោះ ថោង សារ៉ាត់ រំលោភ​កិច្ចសន្យា​ហើយ​ប្តឹង​អតិថិជន​ទៅ​តុលាការ​ទៀត​

ភ្នំពេញ​៖ មេ​ឈ្មួញ ឈ្មោះ ថោង សារ៉ាត់ ដែល​មាន​ងារ​ជា​ឧកញ៉ា​ផង​នោះ កំពុង​ប្រឈមមុខ​ជាមួយ​អតិថិជន​ជា​ច្រើន​គ្រួសា រ​ជា​អ្នកទិញ​ផ្ទះល្វែង​បុរី​៩៩៩ នៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។ ប្រជាពលរដ្ឋ​២៩​គ្រួសារ ដែល​ទិញ​ផ្ទះល្វែង​នៅក្នុង​បុរី​៩៩៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​សង្កាត់​វាល​ស្បូវ​បាន​ចោទប្រកាន់​ឧកញ៉ា ថោង សារ៉ាត់ ថា​បាន​លក់​សួនច្បារ​ដែល​ជា​ទីធ្លា ចត​រថយន្ត​របស់​ពួកគាត់ ដោយ​រំលោភបំពាន​លើ​កិច្ចសន្យា​ទិញ​លក់​ផ្ទះល្វែង​នា​ពេលកន្លងមក​។

​ប្រភព​ពី​អតិថិជន​ចំនួន​២៩​គ្រួសារ​បានឲ្យដឹងថា ពួក​គាត់​ទិញ​ផ្ទះល្វែង​ក្នុង​បុរី​៩៩៩ រយៈពេល​២​ទៅ​៣​ឆ្នាំ មកហើយ ដោយ​កាលនោះ​ក្រុមហ៊ុន​របស់​ឧកញ៉ា ថោង សារ៉ាត់ បាន​ផ្សព្វផ្សាយ​ដោយ​ដាក់បញ្ចូល​យ៉ាង​ច្បាស់​ជា​មួយ​តម្លៃ គុណភាព ទីតាំង ទីធ្លា សួនច្បារ ទើប​ពួកគាត់​ព្រម​ទិញ​ផ្ទះ​ដើម្បី​រស់​នៅ ហើយ​ក្រុមហ៊ុន​ក៏​បាន​សន្យា​ធ្វើ​ផ្លូវ​មួយ​ខ្សែ​ចូលទៅ​បុរី​ដែលមាន​សួនច្បារ​នៅ​កណ្តាល​ផងដែរ​។ ប៉ុន្តែ​ក្រោយមក​ក្រុមហ៊ុន មិន​បាន​អនុវត្តន៍​តាម​កិច្ចសន្យា​នោះ​ទេ ហើយ​ដី​ដែល​ក្រុមហ៊ុន​គ្រោង​ធ្វើ​ផ្លូវ​មួយ​ចំហៀង​ទៀត​នោះ​ត្រូវ​លក់​ទៅ​ឲ្យ​អ្នក​ផ្សេង​បាត់ទៅហើយ​។ មិនតែប៉ុណ្ណោះ​មេ​ឈ្មួញ ថោង សារ៉ាត់ បាន​អនុញ្ញាត​ឲ្យមាន​កា​រ​សាងសង់​ភោជនីយដ្ឋាន​លក់​គ្រឿង​ស្រវឹង​ពេល​យប់​នៅ​សួនច្បារ​នោះ​តែម្តង​។​

​អតិថិជន​បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៤ មាន​ជាង​មួយ​ក្រុម​បាន​មក​ឈូសឆាយ​ទីតាំង​សួនច្បារ​នេះ ដោយ​ជីករណ្តៅ​ប្រុង​សាងសង់ ប៉ុន្តែ​ពួកគាត់​បាន​ហាមឃាត់​ហើយ​នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៤ ឈ្មួញ​យួន ថោង សារ៉ាត់ បាន​បញ្ជា​ឲ្យ​អង្គរក្ស​៦​នាក់​មក​ការពា​រការ​ឈូសឆាយ​សាងសង់​សំណង់​ថ្មី នាំ​ឲ្យ​ការតវ៉ា​ជំទាស់​កាន់តែ​ខ្លាំងក្លា រហូត​មាន​អភិបាលរងខណ្ឌ​ច្បារអំពៅ​ម្នាក់​ជួយ​សម្របសម្រួល​តែ​ឥតប្រយោជន៍​។ នៅក្នុង​ករណី​នេះ​ឈ្មួញ​យួន ថោង សារ៉ាត់ ជា​អ្នក​រំលោភ​លើ​កិច្ចសន្យា​ដោយ​ខ្លួនឯង​តែ​គេ​បែរជា​ដាក់​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ចោទប្រកាន់​ប្រជាពលរដ្ឋ​ទាំង​២៩​គ្រួសារ​ថា​បាន​លួច​និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់ខ្លួន ក្នុង​ថ្ងៃ​មាន​ជម្លោះ​ដំបូង​ទៅវិញ​។ នេះ​ជា​អំពើ​ដ៏​អាក្រក់​បំផុត​របស់​មេ​ឈ្មួញ​យួន ថោង សារ៉ាត់ ដែល​បំពាន​កិច្ចសន្យា​ហើយ ហ៊ាន​ប្តឹង​បក​ទៅ​អតិថិជន​របស់​ខ្លួន​ថែម​ទៀត ដូច្នេះ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ចាត់ការ​មេ​ឈ្មួញ រូប​នេះ​តាម​ផ្លូវច្បាប់​ជា​ធរមាន​៕

​ដោយ​៖ មនសិការ​ខ្មែរ
Hong-0326

Hong-0328