មនុស្ស​ប្រុស​ស្រី​៥​នាក់ ស្លាប់​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​ក្លឹប​កម្សាន្ត យីហោ Hip Hop កាល​ពី​យប់​មិញ​

​ខេត្តសៀមរាប ៖ មនុស្ស​ស្រី​៣​នាក់ ក្នុងនោះ​ជា​ស្ត្រី​ជនជាតិ​បរទេស​ម្នាក់ និង​ប្រុស​ពីរ​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​មួយ ដែល​បាន​ឆាបឆេះ​ក្លឹប​កម្សាន្ត យីហោ Hip Hop ស្ថិតនៅ ខាងជើង​វត្ត​ដំណាក់ ក្នុងភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក កាលពី​វេលា​ម៉ោង ២​និង​៣០​នាទី​ទាបភ្លឺ ឈានចូល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។

សមត្ថកិច្ច​នៅ​មិន​ទាន់​បញ្ជាក់​បាន​ពី​អត្តសញ្ញាណ​របស់​ជនរ​ង​គ្រោះ​នៅឡើយ​ទេ ដោយឡែក​មូលហេតុ​ដែល​បង្ក​ឲ្យមាន​ហេតុការណ៍​នេះ​កើតឡើងក៏​នៅ​មិនទាន់​ដឹង​នៅឡើយ ដោយសារ​សមត្ថកិច្ច​កំពុង​ធ្វើ​កោសល្យវិច្ច័យ និង​ត្រួតពិនិត្យ ៕ រង់ចាំ​អាន​ព័ត៌មាន​ពិស្តា​នៅពេល​ក្រោយ​……..​សូម​អរគុណ​៕

photo 1

photo 2

photo 3

photo 4

photo 5