ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា

កណ្តាល​៖ ជនសង្ស័យ​ចំនួន​៦​នាក់ ក្នុងចំណោម​បក្សពួក្ខ​១០​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​ពួកគេ​បាន​បង្ក​របួស​ស្នាម​លើ​ភាគី​ម្ខាង​ទៀត បណ្តាលឲ្យ​រងរបួស​៣​នាក់ កាលពី​វេលា​ម៉ោង ៩​និង​១០​នាទី​យប់ ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច ក្នុង​សាលា​វិទ្យាល័យ​ហ៊ុន សែន​ថ្នល់ទទឹង​ភូមិ​ព្រៃ​គោ​ឃុំ​លំហាច​ស្រុក​អង្គស្នួល​

​ន​សង្ស័យ​ទាំង​៦​នាក់​ខាងលើ​នេះ ទី​១​ឈ្មោះ ទុយ ហ៊ែ​ល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​នៅ​ភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​(​មុខរបរ​មិន​ពិតប្រាកដ​) ទី​២.​ឈ្មោះ​សាត សំភាស់ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​នៅ​ភូមិ​ទន្លាប់​ខ្ពស់​ជើង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល​(​ជា​សិស្ស​ទី​១២​ឃាត់ខ្លួន​) ទី​៣.​ឈ្មោះ​ខុន សុ​ខេន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល​(​ជា​សិស្ស​ទី​១២ ឃាត់ខ្លួន​) ទី​៤.​ឈ្មោះ សេង ប៊ុន​ហ៊ៀល ហៅ​ប៉ា​លី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល (​ជា​សិស្ស​ទី​១២​ឃាត់ខ្លួន​) ទី​៥.​ឈ្មោះ​វ៉ិត រិទ្ធី ហៅ​ធី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​
​នៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​(​ជា​សិស្ស​ទី​១២​ឃាត់ខ្លួន​) ទី​៦.​ឈ្មោះ​ម៉ៃ ស៊ី​មាន ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​(​មុខរបរ​លក់ដូ​ឃាត់ខ្លួន​) ទី​៧.​ឈ្មោះ​ហ្វួ ង៉ូវ​ហ្វី ភេទ​ប្រុស អាយុ​ប្រហែល​១៨​ឆ្នាំ នៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​(​មុខរបរ​មិន​ពិត គេចខ្លួន ) ទី​៨.​ឈ្មោះ​សុខ រដ្ឋា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ នៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​(​សិស្ស​ទី​១២ គេចខ្លួន​) ទី​៩.​ឈ្មោះ​ដុំ រិទ្ធី​ហៅ​ម្រះ ភេទ​ប្រុស អាយុ​ប្រហែល​២២​ឆ្នាំ នៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​(​កម្មករ គេចខ្លួន​) និង​ទី​១០.​ឈ្មោះ​ភឿន ពន្លឺ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ក្ដាន់​រយ ឃុំ​ដំណាក់​អំពិល​ស្រុក​អង្គស្នួល​(​សិស្ស​ទី​១២ គេចខ្លួន​)​។ ដោយឡែក​ជនរងគ្រោះ​១.​ឈ្មោះ ទី ប៊ុន្នី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​ ​នៅ​ភូមិ​ក្រាំង​រលួស ឃុំ​រលាំង​កែន ស្រុក​កណ្ដាលស្ទឹង​(​មុខរបរ​សិស្ស​ថ្នាក់​ទី​១១) រងរបួស​ហើម​ក្រោម​ភ្នែក​ស្ដាំ ទី​២.​ឈ្មោះ សឿន ចំរើន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ថ្មី​ឃុំ​រលាំង​កែ​ន ស្រុក​កណ្ដាលស្ទឹង (​សិស្ស​ទី​១១) រងរបួស​ពក​ក្បាល​១​កន្លែង​និង​ហើម​ក្រោម​ភ្នែក​ឆ្វេង និង​ទី​៣.​ឈ្មោះ ប៉ិច សុ​និច ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​នៅ​ភូមិ​ព្រៃ​ពុទ្រា ឃុំ​រលាំង​កែន ស្រុក​ណ្ដា​ល​ស្ទឹង (​សិស្ស​ទី​១១) របួស​ពក​ក្បាល​ពីក្រោ​២​កន្លែង ។​

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឲ្យដឹងថា ដំបូង​ឡើយ ឈ្មោះ​សុខ​រដ្ឋា ជា​ជនសង្ស័យ​បាន​ទះកំម្លៀង​ជនរងគ្រោះ ឈ្មោះ សឿន ចំរើន ហើយ​និយាយ​ថា ពួក​ឯង​កុំ​ពូកែ​មើលមុខ​អញ​ពេក​។ តែ​ដោយ​ជនរងគ្រោះ​មិន​ចង់​វែងឆ្ងាយ​ក៏​មិន​ប្ដឹង​គ្រូ​ដែរ លុះដល់​ថ្ងៃ​កើតហេតុ​ខាងលើ​ត្រូវ​ម៉ោង​ចេញលេង​ផង​នោះ ស្រាប់តែ​ជនសង្ស័យ ឈ្មោះ​សុខ រដ្ឋា និង ឈ្មោះ​រិទ្ធី ហៅ​ធី​បាន​ដើរ ទៅ​វាយ​ជនរងគ្រោះ ធ្វើឲ្យ​មាន​ការ ប្រតាយប្រតប់​គ្នា ទើប​ជនសង្ស័យ​បាន​ហៅ​បក្ខពួក​របស់​ខ្លួន​មក​វាយ​ជនរងគ្រោះ បន្ថែមទៀត ៕

photo 2