នារី​ម្នាក់​ស្រែក​ទ្រ​ហូរ​យំ បោក​ខ្លួន ដោយសា​រខក​ស្នេហ៍​ជាមួយ​តារា​សម្តែង​ហង្ស​មាស​

ភ្នំពេញ​៖ ហេតុការណ៍​ដ៏​គួរ​ឱ្យ​ភ្ញាក់​មួយ គឺ​ដោយសារតែ​នារី​ម្នាក់ បាន​ស្រែក​ទ្រ​ហូរ​យំទួញសោក​បោក​ខ្លួន រៀបរាប់ ថា​ខក​ស្នេហ៍​ជាមួយ​តារា​សម្តែង​ម្នាក់ នៅ​ផលិតកម្ម​ហង្ស​មាស ដែល​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ថា សាន វិសាល និង​បាន​រត់​ទៅ​បោក​ក្បាល​ជាមួយ​នឹង​ជញ្ជាំង​ផ្ទះ​ផង​នោះ តែ​ត្រូវបាន​បងប្អូនរ​ត់ទៅ​ឃាត់​ទាន់ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ ផ្អើល​ដល់​ប្រជាពលរដ្ឋ​ចោមរោម​មើល ដែល​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៨​នឹង​៤០ នាទី​យប់​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ហាង​លក់​កាបូប និង​ស្បែកជើង វិសាល ខូ​លេច​ស្សិន តាម​បណ្តោយ​ផ្លូវ​លេខ​១៦៣ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។​
​ ​
ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​នេះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន ឃើញ​នារី​ម្នាក់​បាន​ដើរ​បណ្តើរ​យុះ​បណ្តើរ តាម​បណ្តោយ​ផ្លូវ​លេខ​១៦៣ លុះ​មកដល់​ចំណុច​មុខ​ហាង​លក់​កាបូប និង​ស្បែកជើង វិសាល ខូ​លេច​ស្សិន ស្រាប់តែ​នារី​ម្នាក់​នោះ​បាន​ស្រែក​ទ្រ​ហូរ​យំទួញសោក​បោក​ខ្លួន​យ៉ាង​ខ្លាំង ដោយ​បាន​រៀបរាប់​ថា ខ្លួន​នាង​ខក​ស្នេហ៍​ជាមួយនឹង​តារា​សម្តែង​ម្នាក់​នៅ​ផលិតកម្ម​ហង្ស​មាស​ឈ្មោះ​សាន វិសាល ដោយ​គេ​បាន​បោកប្រាស់​ស្នេហា​របស់​នាង ហើយ​រូប​នាង​ជាមួយនឹង​តារា​សម្តែង​ម្នាក់​នោះ បាន​ស្រលាញ់គ្នា​ជា​យូរ​ឆ្នាំ​មកហើយ ។ ប្រភព​បន្តថា មួយសន្ទុះ​ក្រោយមក​នារី​ម្នាក់​នោះ បាន​រត់​ទៅ​បោក​ក្បាល​ជាមួយនឹង​ជញ្ជាំង​ផ្ទះ​ប៉ុន្តែ​ត្រូវបាន​បងប្អូន​របស់​នា​ង ដែល​បាន​មក តាម​នោះ​បាន​ឃាត់​ទាន់​ពេលវេលា ។ នារី​ម្នាក់​នោះ​ត្រូវបាន​ស្គាល់ ឈ្មោះថា សេង រ៉ាវី អាយុ​ជាង​២០​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន ។​
​ ​
ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​អន្តរាគមន៍ ធ្វើការ​សម្រួបសម្រួល ធ្វើ​លួងលោម នារី​ម្នាក់​នោះ​ជាមួយ​បងប្អូន​ក្រុម​គ្រួសារ ដើម្បី​ឱ្យ​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ ។ ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ​យើង​នៅ​មិនទាន់​ដឹង​ច្បាស់​ថា​នារី​ដែល​ស្រែក​ទ្រ​ហូរ​យំទួញសោក​បោក​ខ្លួន​នៅមុខ​ហាង​លក់​កាបូប និង​ស្បែកជើង វិសាល ខូ​លេច​ស្សិន បណ្តាលមកពី​មូលហេតុ​អ្វី​ឱ្យ​ពិតប្រាកដ​នៅឡើយ​នោះទេ ប៉ុន្តែ​តាម​ការសន្និដ្ឋាន​របស់​សមត្ថកិច្ច​គឺ​នារី​ម្នាក់​នេះ​ខូចចិត្ត​ដោយសារ​ស្នេហា ៕
Untitled-1