មាន​វិបត្តិ​រឿង​គ្រួសារ សម្រេចចិត្ត​មក​លោត​ទឹក​លើ​ស្ពាន​ព្រះមុន្នីវង្ស​ចាស់ តែ​មិន​ស្លាប់ ព្រោះ​ចេះ ហែល​ទឹក​

ភ្នំពេញ ៖ យុវជន​វ័យ​២៤​ឆ្នាំ ម្នាក់ មាន​វិបត្តិ​រឿង​គ្រួសារ បាន​សម្រេចចិត្ត​មក​លោតទឹក​ស្ពាន ព្រះមុន្នីវង្ស​ចាស់ ត្រើយ​ខាងលិច ស្ថិតក្នុង​សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ បង្ក​អោយ​មាន​ភ្ញាក់ ផ្អើល​ដល់​អ្នកដំណើរ ក៏​ដូចជា​អ្នក​ដែល​បាន​ឃើញ​ហេតុការណ៍​នាំគ្នា​ចោមរោម​មើល​។ ដែល​ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើ​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១ និង ១៥​នាទី​យប់ ឈានចូល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤​។​

បុរស​ដែល​បាន​សម្រេចចិត្ត​មក​លោតទឹក​ខាងលើនេះ មានឈ្មោះ និល ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន មុខរបរ​ជា​អ្នក​ចែក​សំបុត្រ​យន្តហោះ​។​

យោង​តាម​សម្តី​រៀបរាប់​របស់​បុរស​ម្នាក់​ផ្សេងទៀត ដែល​ត្រូវជា​មិត្តភក្តិ​របស់​បុរសរងគ្រោះ បាន​ប្រាប់ អោយដឹងថា នៅ​មុនពេល​កើតហេតុ គឺ​ឈ្មោះ និល បានខ​ល​ទូរស័ព្ទ​ទៅ​ប្រាប់​ខ្លួន​ថា រូបគេ​លា​ហើយ ហើយ​មិន​ចង់​រស់​នៅ​ទៀត​ទេ ដោយសារ​តែ​ពិបាកចិត្ត​រឿង​គ្រួសារ​ពេក​។ លឺដូចនេះ បុរស​ជា​មិត្តភក្តិ​បាន​ចេញដំណើរ​ពី​ព្រលាន​យន្ត​ពោធិ៍ចិនតុង​មក​ភ្លាមៗ ព្រោះ​ខ្លាច​ឈ្មោះ និល គិត​ខ្លី ធ្វើ​អ្វី​ផ្តេសផ្តាស​។ ខណៈ​មក​ជិត​ដល់​ចំ​ណុ​ត​កើតហេតុ​ស្រាប់តែ​ឃើញ ឈ្មោះ និល ឈរ​តែម្នាក់ឯង​នៅលើ ស្ពាន​ព្រះមុន្នីវង្ស​ចាស់ ត្រើយ​ខាងលិច លុះ​បាន​បន្តិច​ក្រោយមក ក៏​សម្រេចចិត្ត​លោត​ទម្លាក់ខ្លួន​ចូលទៅ ក្នុង​ទឹក​បាត់​តែ​ម្តង​។

ក្រោយ​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​អន្តរាគមន៍ តែ​ប្រមាណ​ជា ១៥ នាទី ក្រោយមក​ស្រាប់តែ​ឈ្មោះ​និល ដែល​បាន​សម្រេចចិត្ត​លោត ទឹក​សម្លាប់​ខ្លួន​នោះ បាន​ហែរ​ឡើង​មក​លើ គោក​វិញ​ដោយ​ខ្លួនឯង ហើយ​ត្រូវបាន​មិត្តភក្តិ​ដឹក​តាម​ម៉ូតូ​ជូន ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​ភ្លាមៗ​ផងដែរ​។​

ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កក់​សម្គាល់​ជុំ​ការ​លោត​ទឹក​ប៉ុនប៉ង​សម្លាប់​ខ្លួន​របស់​យុវជន​ខាងលើនេះ គឺ ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកដំណើរ បាន​នាំគ្នា​និយាយថា មើលទៅ​ហាក់ដូចជា គេ​កំពុងតែ​ថតកុន​អញ្ចឹង ព្រោះ​ហេតុការណ៍​លោតទឹក​សម្លាប់​ខ្លួន​ខាង​លើ​នេះ គ្រាន់តែ​លោត​ចុះ​ទៅ​ភ្លាមៗ មិត្តភក្តិ​របស់​ជនរ​ង គ្រោះ​បានខ​ល​ទៅប្តឹង​សមត្ថកិច្ច ក៏ដូចជា បណ្តា​វិទ្យុ​ផ្សេងៗ បង្ក​អោយមាន​ការភ្ញាក់ផ្អើល​ព័ត៌មាន កាន់តែ​ធំ​រួច ហើយ​បែរជា ជនរងគ្រោះ ហែល​ឡើង​លើ​គោក ហើយ​នាំគ្នា​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​ធម្មតា ហាក់ដូចជា យុវជន​ឈ្មោះ​និល ខាងលើ​កំពុងតែ​សម្តែង​ឈុត​ឆាក​អ្វី​អោយ​អ្នកណា​ម្នាក់ ទស្សនា អញ្ចឹង ៕
DSC04003

DSC04014

DSC04027