សមត្ថកិច្ច​តាម​ប្រ​ម៉ាញ់ មុខសញ្ញា ប្លន់​យ៉ាង​សកម្ម​បាន​៣​នាក់​កាលពី​យប់មិញ

ភ្នំពេញ​៖ មុខសញ្ញា​ប្លន់​ប្រដាប់អាវុធ​មួយ​រយៈពេល​កន្លងមក​នេះ ដែល​បាន​ធ្វើឲ្យ​ស្ទើរ​គ្រប់​បណ្តា​ខណ្ឌ​ទាំង​អស់ ក្នុង​រាជធានី​ភ្នំពេញ កក្រើក​យ៉ាងខ្លាំង ដោយសារ​ករណី​ប្លន់​ប្រដាប់អាវុធ​កើនឡើង​គួរឲ្យកត់សម្គាល់ ហើយ​ជនសង្ស័យ​បាន​ឱកាស​ប្លន់ រួច​រត់គេចខ្លួន​បាត់​រហូត ។ លុះដល់​ម៉ោង​ប្រមាណ ១២៖១០​នាទី​យប់ រំលង​អាធ្រា​ត្រ ចូល​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៤​យប់មិញ​នេះ ទើប​កម្លាំង នគរបាល ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ រាជធានី​ភ្នំពេញ សហការ ជាមួយ​កម្លាំង នគរបាល មូលដ្ឋាន ប៉ុស្តិ៍​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ និង កម្លាំង​អាវុធហត្ថ បាន​ធ្វើ​ការស្រាវជ្រាវ រហូត​ឈាន​ទៅដល់ ការចាប់ខ្លួន ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​នឹង​ករណី​ប្លន់​យ៉ាងសកម្ម ក្នុង​រាជធានី​ភ្នំពេញ ។​

​មន្ត្រីនគរបាល ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ រាជធានី​ភ្នំពេញ បានឲ្យដឹងថា សមត្ថកិច្ច​នៅ​មិន​ទាន់​បញ្ជាក់​ពី​អត្តសញ្ញាណរ​បស់​ជនសង្ស័យ​ខាងលើ​នេះ​នៅឡើយ​ទេ ដោយ​នៅ​រង់ចាំ​ធ្វើការ​សាកសួរ​ឲ្យបាន​លម្អិត​សិន ៕ ព័ត៌មាន​ពិស្តារ​និង​ផ្សាយ​ជូន​បន្ត​ទៀត
photo 1(1)

photo 1

photo 2(1)

photo 2