គ្រោះថ្នាក់​ចរាចរណ៍ នា​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ បណ្តាល​មាន​មនុស្ស​ស្លាប់ ០២​នាក់ និង​រងរបួស​ធ្ងន់​ស្រាល ១៨​នាក់​

​ភ្នំពេញ​៖ នា​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស ០៩​លើក (​យប់ ០៤​លើក​), មាន​មនុស្ស​ស្លាប់ ០២​នាក់ (​ប្រុស​) រងរបួស​ធ្ងន់ ១១​នាក់ (​ស្រី ម្នាក់​) និង​រង​របួសស្រាល ០៧​នាក់ (​ស្រី ម្នាក់​) ។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កម្ពុជា បានឲ្យដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ០៩​លើក បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៦​គ្រឿង ក្នុង​នោះ​ម៉ូតូ ១២​គ្រឿង​, រថយន្ត​ធុន​តូច ០៣​គ្រឿង និង​យាន​ផ្សេងៗ ០១​គ្រឿង ។ ប្រភព​ខាងលើ ឲ្យដឹង​បន្ត​ទៀត​ថា មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់ គឺ​បណ្តាលមកពី កត្តា​ល្បឿន ០៤​លើក​, ស្រវឹង ០២​លើក​, ជិះ​កង់​ឆ្លងផ្លូវ ០១​លើក​, ជិះ​ម៉ូតូ​ឆ្លងផ្លូវ ០១​លើក និង​មិន​ចេះ​បើកបរ​ម៉ូតូ ០១​លើក ក្នុង​នោះ​ជិះ​ម៉ូតូ​គ្រោះថ្នាក់​មិន​ពាក់​មួកសុវត្ថិភាព ១៨​នាក់ (​យប់ ០៩​នាក់​) ។​

​ចំពោះ​រថយន្ត ដែល​ទទួលរង​ការផាកពិន័យ នៅ​អង្គភាព នា​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ មាន​ចំនួន ១៩៣​គ្រឿង គឺ​រថយន្ត​ទេសចរណ៍​គ្រួសារ ០៧​គ្រឿង​, រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច ៩២​គ្រឿង​, រថយន្ត​ដឹកទំនិញ​ធុន​តូច ១៤​គ្រឿង និង​រថយន្ត​ដឹកទំនិញ​ធុន​ធំ ៨០​គ្រឿង ។ រថយន្ត​ទាំងអស់​ខាងលើ បាន​បង់​ប្រាក់​ពិន័យ​រួចរាល់ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ១៧៧​គ្រឿង និង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ១៦​គ្រឿង ៕