មនុស្ស​ប្រុស​ស្រី​៣​នាក់ ជិះ​ម៉ូតូ​សេ​១២៥​មួយគ្រឿង បុក​បុរស​ម្នាក់​ដើរ​ឆ្លងផ្លូវ រងរបួស​ធ្ងន់​ទាំង​៤​នាក់

ភ្នំពេញ​៖ មនុស្ស​ប្រុស​ស្រី​៣​នាក់ ជិះ​ម៉ូតូ​សេ​១២៥​មួយគ្រឿង ក្នុង​ល្បឿន​យ៉ាង​លឿន ជ្រុល​ទៅ​បុក​បុរស​ម្នាក់​កំពុង​ដើរ​ឆ្លងផ្លូវ បណ្តាលឱ្យ​រងរបួស​ធ្ងន់​ទាំង​៤​នាក់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​នឹង​៥០ នាទី​យប់ ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៤ ត្រង់​ចំណុច​ខាងកើត​អគ្គីសនី​កម្ពុជា តាម​បណ្តោយ​ផ្លូវ​លេខ​១៣ ស្ថិតក្នុង សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ។
​ ​
យោង​តាម​សម្តី​សន្តិសុខ​ម្នាក់​យាម​នៅ​ជិត​កន្លែងកើតហេតុ សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​បាន​ឃើញ​ហេតុ ការណ៍​ខាងលើនេះ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​បុរស​ម្នាក់ អាយុ​ប្រមាណ​ជិត​៣០​ឆ្នាំ កំពុងតែ​ដើរ​ឆ្លងផ្លូវ ភ្លាមៗ​នោះ​ស្រាប់តែ​មាន​មនុស្ស​ប្រុស​ស្រី​៣​នាក់​ជិះ​ម៉ូតូ​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥​ពណ៌​ខ្មៅ មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1CS-0967 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៣ ទិសដៅ​ពី​ត្បូង​ទី​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន​ក៏​ជ្រុល​ទៅ​បុក​បុរស​ដែល​កំពុង​ដើរ​ឆ្លងផ្លូវ​ពេញទំហឹង បណ្តាលឱ្យ​របួស​ធ្ងន់ធ្ង​រទាំង​៤​នាក់ ។

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​មិត្តភក្តិ ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាមៗ រីឯ​ម៉ូតូ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ។

​គួរ​បញ្ជាក់​ផង​ដែរ​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្កឡើង​ដោយសារ​អ្នកជិះ​ម៉ូតូ​បើកបរ​ក្នុង​ល្បឿន​លឿន​មិន​មាន​ការប្រុងប្រយ័ត្ន ទើប​បង្កឱ្យមាន​គ្រោះថ្នាក់​ដូច្នេះ ៕
saf

Untitled-1