ឆាក​ប្រយុទ្ធ បាញ់ប្រហារ និង​កាប់​ចាក់ ដូច​ភាពយន្ត​ហុងកុង នៅ​កណ្តាល​រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​ស្ទាវ ២​នាក់ រង​គ្រាប់កាំភ្លើងរបួស​ធ្ងន់​

ភ្នំពេញ ៖ ក្មេងស្ទាវ ២​ក្រុម ក្នុងនោះ​ពីរ​នាក់​បាន​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូន ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ដោយសារ​ត្រូវ​គ្រាប់កាំភ្លើង ក្រោយពេល​ដែល​ពួកគេ​បើកឆាក​ប្រយុទ្ធ បាញ់ប្រហារ និង​កាប់​ចាក់​គ្នា ដូច​ក្នុង​រឿង​ហុងកុង តាំងពី​វេលា​ម៉ោង ៣ និង​១០​នាទី​រសៀល ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវ លេខ ៦០​ម៉ែត្រ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រហូត​មកដល់​ស្ពាន​ព្រះ មុន្នី​វង្ស​ថ្មី ក្នុង​សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ ។

ក្មេងស្ទាវ​ពីរ​នាក់​ដែល​រងគ្រោះ​ខាងលើ​នេះ ម្នាក់​ឈ្មោះ ឃាង ត្រូវ​គ្រាប់កាំភ្លើង​ចំ ស្មា និង​ជើង រី​ឯ​ម្នាក់​ទៀត ឈ្មោះ សំបូរ ត្រូវ​ចំ​កំភួនដៃ និង​កាប់​ចំ​ថ្ងាស់ ។​

​ក្រោយ​កើតហេតុ ភាគី​ដែល​ចាញ់​រងរបួស​ចូល​ដេកពេទ្យ ចំណែក​ភាគី​បង្ក រត់គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង ៕
photo 2

photo 3

photo 4

photo 5