បុរសម្នាក់ចងក ធ្វើអត្តឃាតខ្លួនឯងលើផ្ទះ បានសម្រេចដោយសុវត្ថិភាព

កណ្តាល៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញចងក ធ្វើអត្តឃាតខ្លួនឯង នៅលើផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង០០នាទីព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ នៅចំណុច ភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង មិនដឹងបណ្តាលមកពីមូលហេតុអ្វីឡើយ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះញែម សុភាព ភេទ ប្រុស អាយុ ៤៦ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំកើតហេតុ មុខរបរជាកសិករ ។ ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ កូនស្រីរបស់ជនរងគ្រោះបានឡើងទៅលើផ្ទះ ឃើញឪពុករបស់ខ្លួនចងក ក៏ស្រែកឆោឡោ រត់ទៅប្រាប់ម្ដាយ និងអ្នកជិតខាងឡើងទៅមើល រួច រាយការណ៍ទៅសមត្ថកិច្ច ក្រោយពេលកម្លាំងជំនាញចុះធ្វើការពិនិត្យសាកសពរួច ឃើញថាជនរងគ្រោះពិតជាចងកធ្វើអត្តឃាតមែន ។

បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ។ សូមបញ្ជាក់ កាលពីថ្ងៃទី១២.១១.២០១៤ វេលាម៉ោង ១៨.០០នាទី ជនរងគ្រោះបានប៉ុនប៉ងចងក សម្លាប់ខ្លួនម្តងរួចមកហើយ តែមិនបានសម្រេច ដោយបងប្អូនឃើញជួយទាន់ ហើយកន្លងមកជនរងគ្រោះតែងតែផឹកស្រាជាប្រចាំ ៕
photo 1

photo 2

photo 3