រថយន្ត​ហ៊ីយ៉ានដាយ ដឹក​ទំនិញ​លើស​ចំណុះ ផុង​រថយន្ត​ជាប់​នៅ​ផ្លូវ​ជាតិ​លេខ​១​ទាំង​ព្រឹក

កណ្តាល​៖ រថយន្ត​ហ៊ីយ៉ានដាយ​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង 3A-0032 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​ទិសដៅ​ពី​ភ្នំពេញ ឆ្ពោះ​ទៅ​អ្នក​លឿង ខណៈ​មក​ដល់​ចំណុច​ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ក៏​ផុង​រថយន្ត​ជាប់​ដី​តែម្តង កាលពី​វេលា​ម៉ោង ៨​និង​០០​នាទី​ព្រឹក ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៤ ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​នរណា​ម្នាក់​រងរបួស​ឡើយ ។

photo 1

photo 2

photo 3

photo 5