ស្លាប់​៨​នាក់ និង​របួស​ធ្ងន់​ស្រាល ២៨​នាក់ ខូចខាត​យានយន្ត​សរុប ២៩​គ្រឿង ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ

ភ្នំពេញៈ នៅ​ថ្ងៃ​ទី​១៤​ខែវិច្ឆិកា ឆ្នាំ​២០១៤ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​ចំនួ​១៦​លើក យប់​០៨​លើក​, បណ្តាលអោយ​មនុស្ស​ស្លាប់​ចំនួន​០៨​នាក់ (​ស្រី​១​នាក់​) របួសធ្ងន់ ១៥​នាក់​(​ស្រី​៣​នាក់​),​និង​របួសស្រាល​១៣​នាក់​(​ស្រី​៣​នាក់​)​។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កម្ពុជា បានឲ្យដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៦​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២៩​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១៥​គ្រឿង​, រថយន្ត​ធុន​តូច ០៤​គ្រឿង​,​រថយន្ត​ធុន​ធំ​០៣​គ្រឿង​,​យាន​ផ្សេងៗ​៧​គ្រឿង​។​
​មូលហេតុ ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់ គឺ ល្មើស​ល្បឿន ០៦​លើក​, ប្រជែង​គ្រោះថ្នាក់ ០១​លើក​, ស្រវឹង​០១​លើក​, មិន​ប្រកាន់​ស្តាំ​៣​លើក​, មិន​គោរព​សិទ្ធ​១​លើក​,​បត់​គ្រោះថ្នាក់​១​លើក​, កត្តា​យានយន្ត​២​លើក​,​និង​ថយ​រថយន្ត​កិន​ព្រូ​១​លើក​។ ក្នុង​នោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន​២០​នាក់​(​យប់​១១​នាក់​) ។​

​រថយន្ត​ដែល​ត្រូវ​ផាកពិន័យ​នៅ​អង្គភាព​ប្រចាំ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ សរុប​ចំនួន ៦២២ គ្រឿង ក្នុងនោះ​មាន រថយន្ត​ទេសចរណ៍​គ្រូ​សារ ៥១​គ្រឿង​, រថយន្ត​ដឹក​ដំណើរ​ធុន​តូច ២៩៩​គ្រឿង​,​រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ ២១ គ្រឿង​, រថយន្ត​ដឹកទំនិញ​ធុន​តូច​ចំនួន ៦៥ គ្រឿង​, រថយន្ត​ដឹកទំនិញ​ធុន​ធំ ១៦៨ គ្រឿង ។ រថយន្ត​ទាំងអស់​ត្រូវបាន​បង់ប្រាក់​ពិន័យ​រួច​នៅ អធិការដ្ឋាន​នគរបាល​ស្រុក ចំនួន ៨៦ គ្រឿង និង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ៥០៦ គ្រឿង និង​នៅ​នាយកដ្ឋាន​សណ្តាប់ធ្នាប់​៣០​គ្រឿង ។​

​បញ្ជាក់បន្ថែម​ថា​ខេត្ត​ដែល​មាន​គ្រោះថ្នាក់​និង​រងគ្រោះ​ច្រើន​មាន ខេត្ត​កណ្តាល ៣​លើក ស្លាប់​២​នាក់ របួស​៤​នាក់​(​ស្រី​១​នាក់​), រាជធានី​ភ្នំពេញ ២​លើក ស្លាប់​២​នាក់ របួស​៤​នាក់​,​បាត់ដំបង ១​លើក ស្លាប់​១​នាក់ របួស​២​នាក់​, ក្រចេះ​១​លើក ស្លាប់​១​នាក់ របួស​២​នាក់​,​បន្ទាយមានជ័យ​១​លើក ស្លាប់​១​នាក់ របួស​១​នាក់​(​ស្រី​) និង​ខេត្ត​កំពង់ធំ ១​លើក ស្លាប់​១​នាក់ របួស​២​នាក់​(​ស្រី​១​នាក់​)៕