រថយន្ត​ព្រូស​បុក​ម៉ូតូ​ស្មាស់ បណ្តាលឲ្យ​រងរបួស​ធ្ងន់​និង​ស្រាល​៣​នាក់​

ភ្នំពេញ​៖ យុវជន​បាន​រង​របួសធ្ងន់​និង​ស្រាល ខណៈ​ដែល​ពួកគេ​ជិះ​ម៉ូតូ​ស្មាស់​មួយគ្រឿង ហើយ​ត្រូវ​បាន​រថយន្ត​ម៉ាក​ព្រូស បើក​បុក​ពីក្រោយ​ពេញទំហឹង កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​១៤ ខែ​វិច្ជា ឆ្នាំ ២០១៤ នៅ​ចំណុច​ខាងត្បូង​ស្តុប​អិន​តាខន តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ហើយ​រថយន្ត​បង្ក​បាន​បើក​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​។​
​ ​
តាម​សាក្សី​ដែល​ជា​សន្តិសុខ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​យុវជន​៣​នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស​រ៉េ​វូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1T-0346 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្រូវ ខណៈ​មក​ដល់​ចំណុចកើតហេតុ ស្រាប់តែ​មាន​រថយន្ត​ម៉ាក​ព្រួស មិន​ចាំ​ស្លាក​លេខ ធ្វើដំណើរ​ស្រប​ទិសដៅ​គ្នា បាន​បើក​ក្នុង​ល្បឿន​លឿន ជ្រុល​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​រង​របួសធ្ងន់​និង​ស្រាល ហើយ​រថយន្ត​បង្ក​បាន​បើក​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង ដោយ​គ្មាន​នរណា​ម្នាក់​ចាំ​ស្លាក​លេខ​នោះទេ​។​
​ ​
ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ដែល​របួសធ្ងន់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ រីឯ​អ្នករងរបួស​ស្រាល បាន​រត់គេចខ្លួន​បាត់ ក្រោយ​ពេល​ឃើញ​មិត្ត​របស់​ខ្លួន​ដេក​សន្លប់​ស្តូកស្តឹង​នៅ​និង​កន្លែង​កើតេហេតុ​។​
​ ​
បច្ចុប្បន្ន​ម៉ូតូ​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ​រដ្ឋបាល​ទំនប់ទឹ​ក បណ្តោះអាសន្ន រង់ចាំ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅវិញ ព្រោះ​ដោយសារ​តែ​រថយន្ត​បង្ក​បាន​បើក​គេច​ខ្លូន​បាត់ទៅហើយ​។​
asfaf

sfafaf