ក្រុមមន្ត្រី​រដ្ឋបាល​ព្រៃឈើ ចុះ​ឆែកឆេរ​ទីតាំង​កែច្នៃ​ឈើប្រណិត​ខុសច្បាប់ ដូច​មាន​លក្ខណៈ​ខុស​ប្រក្រតី

ភ្នំពេញ ៖ ក្រុមមន្ត្រី​រដ្ឋបាល ព្រៃឈើ រាជធានី​ភ្នំពេញ និង​អាជ្ញាធរ មូលដ្ឋាន កាលពី​វេលា ម៉ោង​ប្រមាណ ៩៖១០​ព្រឹក ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៤ បាន​ចុះ​ទៅ​បង្ក្រាប និង​ដកហូត​ឈើ ព្រមទាំង​ម៉ា​ស៊ី​អារឈើ មួយគ្រឿង ដែល​គ្មាន ច្បាប់ទម្លាប់ ប៉ុន្តែ​លួច​បើក​ដំណើរការ ជា​យូរណាស់​មកហើយ ស្ថិតនៅ ដី​ឡូ​តិ៍លេខ​៦៧ ផ្លូវ​៩៩ ក្រុម​២៤ ភូមិ​៨ សង្កាត់​បឹងត្របែក ខណ្ឌចំការមន ។​

មន្ត្រីរដ្ឋបាល​ព្រៃឈើ បានឲ្យដឹងថា ម្ចាស់​សិប្បកម្ម កែច្នៃ​ឈើ អត់​មានច្បាប់ ខាងលើ​នេះ​មានឈ្មោះ រ៉េត កា​រ៉ា អាយុ​៣៧​ឆ្នាំ ។ មន្ត្រីរដ្ឋបាល ព្រៃឈើ​បាន​បន្តទៀតថា ក្រោយ​ទទួលបាន នូវ​សេចក្តីរាយការណ៍​អំពី សិប្បកម្ម​ខាងលើ អត់​មាន​ច្បាប់ទម្លាប់​នោះ ក្រុមមន្ត្រី​រដ្ឋបាល​ព្រៃឈើ ដោយ​មាន​ការឯកភាព ពី​តំណាង​អយ្យការ​ផង​នោះ បាន​ចុះ​ទៅ ត្រួតពិនិត្យ និង​ឆែកឆេរ ទើប​ដឹងថា ពិតជា​គ្មាន​ច្បាប់ អនុញ្ញាតិ​មែន ។​

ក្រោយ​ការចុះ​ឆែកឆេរ និង​ត្រួតពិនិត្យ​រួចមក កម្លាំង សមត្ថកិច្ច បាន​ដកហូត​ឈើ និង​ម៉ាស៊ីន​អារ ឈើ​មួយ​គ្រឿង យកទៅ​រក្សាទុក ដើម្បី​ចាត់ ការ​បន្ត​ទៀត​។ យ៉ាងណាក៏ដោយ សម្រាប់​ប្រតិបត្តិការ ខាងលើនេះ របស់​ក្រុមមន្ត្រី រដ្ឋបាល​ព្រៃឈើ ត្រូវបាន លើកឡើងថា កូរទឹក​ឲ្យ​ល្អក់ ដើម្បី​ត្រី​រត់​ចូល​លប​តែប៉ុណ្ណោះ ពាក្យ​នេះ​មិន​ខុស​ពី​ការនិយាយ​ត​គ្នា​ថា​កន្លែង​បាន​ស៊ី ចាំបាច់​រក​រឿង​ធ្វើ​អី កន្លែង​ណា​មិន​ស្គាល់​ចាំ​រក​រឿង​វា ។

គួរ​បញ្ជក់​ថា​នៅ​ម្តុំ​បឹងត្របែ​កនេះ មិនថាតែ​ទីតាំង​ខាងលើ​ទេ​ដែល​គ្មាន​ច្បាប់ តែ​មាន​ទីតាំង​ជាច្រើន​ទៀត​នៅ​ក្បែរ​នោះ​តែ​អាជ្ញាធរ​មូលដ្ឋាន​ក៏​ដូច​មន្ត្រីរដ្ឋបាល​ព្រៃឈើ ប្រហែល​ទទួលបាន​លាភ​សក្តា​រហើយ ជាពិសេស​ទំនង​ទីតាំង​របស់​ឈ្មោះ រ៉េត កា​រ៉ា មិន​បាន​បង់​លាភ​ចូល​ហោប៉ៅ​ខោ​ទើប​ចុះ​ពិនិត្យ​នឹង​ឆែកឆេរ​បំភ័ន្ឌភ្នែក​គេឯង​៕
photo 1

photo 2