តុលាការ​ផ្តន្ទាទោស​មនុស្ស​៤​នាក់​ពាក់ព័ន្ធ​ការតវ៉ា​ទាមទារ ដោះលែង​ស្ត្រី​សកម្មជន​បឹងកក់​៧​នាក់​

​ភ្នំពេញ ៖ ស្ត្រី​សកម្មជន​បឹងកក់​៣​នាក់ និង​ព្រះសង្ឃ​មួយអង្គ ដែល​ត្រូវបាន​ចាប់​ផ្សឹក ត្រូវបាន ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រលប់ ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ផ្តន្ទាទោស​ក្នុង​ម្នាក់ៗ​១​ឆ្នាំ និង​ពិន័យ​ក្នុង​ម្នាក់ៗ​២​លាន​រៀល រួច​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស ភ្លាមៗ ក្រោម​ការចោទប្រកាន់ ពាក់ព័ន្ធ​ការប្រមូលផ្តុំ​គ្នា​តវ៉ា​ទារ​ទាម​ឲ្យ​ដោះលែង​ស្ត្រី​សកម្មជន​បឹងកក់ ទាំង​៧​នាក់ ។​

​ប្រភព​ពី​ព័ត៌មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ស្ត្រី​សកម្មជន​បឹងកក់​ទាំង​៣​នាក់ នេះ​មានឈ្មោះ ភួង សុភាព ឈ្មោះ អឹម ស្រី​ទូច ឈ្មោះ ហេង ពេ​ជ និង អតីត សង្ឃ​មួយ​អង្គ​គង់នៅ​វត្ត​ស្ទឹងមានជ័យ ឈ្មោះ សឺ​ន ហាយ ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ពីបទ “ ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់ ទោស តាម​មាត្រា ៥០៤ នៃ​ក្រម​ព្រហ្មទណ្ឌ ។​
photo 1

photo 2