ប្រកាស់​តែងតាំង​មុខ​ស្នងការ ស្នងការរង​ខេត្ត​កំពង់ធំ​

កំពង់ធំ ៖ ឯកឧត្តម នាយ ឧត្តមសេនីយ៏ នេត​សាវឿន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង​ស្នងការ​នៃ​ស្នងការ​រដ្ឋា​ន ខេត្តកំពង់ធំ​ដោយ មាន​លោក​ឧត្តមសេនីយ៏​ត្រីផាន់​សុផេ​ង ជា​ស្នងការ​ខេត្ត​កំពង់ធំ ប្តូរ​ឡើង​ទៅ​កាន់​អគ្គនាយកដ្ឋាន​រង ខាង​ប៉ុស្តិ៏​រដ្ឋបាល ហើយ​លោក​ឧត្តមសេនីយ៏ត្រី ជួរ សំអាន ជា​ស្នងការរង​ខេត្ត​កំពង់ធំ ឡើង​មក​ជា​ស្នងការ ខេត្ត​កំពង់ធំ នា​ព្រឹក​ថ្ងៃទី​១២ ខែ​មិថុនា​ឆ្នាំ​២០១៤​។​

​ក្នុង​ពិធី​នេះ​លោក​ឧត្តមសេនីយ៏ត្រី ផាន់​សុ​ផេង​បាន លើកយក របាយ​ការណ៏មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​ទៅ​និង​ការទប់ស្កាត់ សភាព​ការណ៏​ផ្សេងៗ ដូចជា​បង្ក្រាប​បទល្មើស​ព្រហ្មទ័ណ្ឌ បទល្មើស​មជ្ឈឹម​និង​សណ្តាប់ធ្នាប់​សាធារ​ណ​ដែល​ស្នងការ​អនុវត្តបាន​មួយ​រយៈពេល​កន្លងមក​នេះ​

​ឈ្លៀត​ក្នុងឱកាស​នេះ​លោក​ឧត្តមសេនីយ៏ទោ ហ៊ាន​សារឿន អនុប្រធាននាយកដ្ឋាន នៃ​អគ្គស្នងការ បានប្រកាស​សេក្តីសម្រេច​របស់ ក្រសួងមហាផ្ទៃ ដោយ​តែងតាំង​លោក​ឧត្តមត្រី ផាន់​សុ​ផេង ជា​ស្នងការ​ខេត្ត​កំពង់ធំ ឡើង​ទៅ​រង​នាយកដ្ឋាន​កាន់​ផ្នែក​ប៉ុស្តិ​រដ្ឋបាល ហើយ​លោក​ឧត្តមត្រី ជូរ​សំអាន ជា​ស្នងការរង ឡើង​មក​កាន់​តំណែង​ជា​ស្នងការ ខេត្ត​កំពង់ធំ​។ ក្នុង​បរិ​កាស​ដ៏​រីករាយ​នេះ​ឯកឧត្តម អ៊ុត​សំអន អភិបាល នៃ​គណ​អភិបាល​ខេត្ត​កំពង់ធំ បាន​មាន​ប្រសា​ស​ន៏​នៅ​ជុំវិញ​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ និង​បទ​ផ្សេងៗ​មួយចំនួន​បាន​ថយចុះ មួយ​កំរិត​ផង​ដែរ​គឺ​ដោយសារតែ​ភាព​សាមគ្គី​គ្នា រវាង​អាជ្ញាធរ​ខេត្ត និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​អង្គភាព​។​

​ថ្លែង​ក្នុង​ពិធី​ដ៏​អធឹកអធម​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៏ នេត​សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន ដាក់​វិធានការណ៏​មួយចំនួ​ន​ដល់​កងកម្លាំង​នគរបាលជាតិ ក៏​ដូច​ជា​ស្នងការ​ខេត្ត​កំពង់ធំ រួមសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ជំរុញ​ឲ្យ​រឹតបណ្តឹង​លើ​ច្បាប់​ចរាចរ​ទប់ស្កាត់​រាល់​ប​ទ​ល្មើស​នាៗ​នៅក្នុង​ខេត្ត​កំពង់ធំ ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ​បញ្ហា​ប្រឈម និង​កង្វល់​របស់​ប្រជា​ល​រដ្ឋ ដូចជា​មាន​ល្បែងស៊ីសង​ការ​នេសាទ​ខុសច្បាប់ គ្រោះ​អគ្គីភ័យ និង​គ្រោះ​ធម្មជាតិ​ផ្សេងៗ ។​

2014_06_13a-1

2014_06_13a

2014_06_13a-2