រថយន្ត​បុក​ម៉ូតូ បណ្តាលឲ្យ​មនុស្ស​ពីរ​នាក់​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​កន្លែងកើតហេតុ

កណ្តាល​​៖ ព័ត៌មាន​បឋម​ដែល​ទទួលបាន​ពី​ភ្នាក់ងារ​យក​ព័ត៌មាន​គេហទំព័រ​ដំណឹង​យប់មិញ បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរឲ្យ​រន្ធត់​មួយ ដែល​បាន​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​១ ក្នុង​ភូមិ​កំពង់​ពោធិ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក កាលពី​វេលា​ម៉ោង ១០​និង​២៥​នាទី​ព្រឹក ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ រវាង​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង និង​ម៉ូតូ​បុក​គ្នា បណ្តាលឲ្យ​មនុស្ស​ស្រីម្នាក់ ប្រុស​ម្នាក់ ដែល​រួម​ដំណើរ​លើ​ម៉ូតូ ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ។

​ជនរងគ្រោះ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។

photo 1

photo 2