នារី​ម្នាក់​មាន​ជំងឺ រលាក​ស្រោម​ខួរក្បាល​ដាច់ចិត្ត ចងក​ធ្វើអត្តឃាត ខ្លួនឯង​ក្នុង​បន្ទប់​យ៉ាង​ស្ងៀមស្ងាត់​

​ភ្នំពេញ​៖ នារី​ម្នាក់​មាន​ជំងឺ រលាក​ស្រោម​ខួរក្បាល​ដាច់ចិត្ត ចងក​ធ្វើអត្តឃាត ខ្លួនឯង​ក្នុង​បន្ទប់​យ៉ាង​ស្ងៀមស្ងាត់ កាលពី​វេលា​ម៉ោង ៩ យប់​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅផ្ទះ​លេខ​២៣០៤ ក្រុម​១៣ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ​។​

នារី​រងគ្រោះ​ឈ្មោះ ហេង​ផល្លា អាយុ ២៥​ឆ្នាំ ។ ម្តាយ​នារី រងគ្រោះ​ឈ្មោះ ហេង សុ​ផានិត អាយុ​៤៦​ឆ្នាំ មុខរបរ​ជា​អ្នកបំរើ ក្នុង​ភោជនីយដ្ឋាន សេ​វេន​ប្រា​យ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច នឹង​ក្រុម​អ្នកយក​ព័ត៌មាន ទាំង ទឹកមុខ​ក្រៀមក្រំ​ថា នៅ​មុនពេល​ដែល​កូនស្រី របស់​គាត់​នាង​មាន​ជំងឺ​នេះ កាលពី​៦​ខែ​មុន នាង​ជា​នារី ដែល​មាន​ស្រស់​ស្អាត​ម្នាក់ តែ​ដោយ​នាង​មាន​ជំងឺ​នាង ក៏​ឈប់​ធ្វើការ ហើយ​ម្ដាយ របស់​នាង​ក៏ នាំ​នាង ទៅ​ពិនិត្យ​នៅ​មន្ទីរ​រុស្ស៊ី ទើប​ដឹងថា នាង​មាន​ជំងឺ​រលាក ស្រោម​ខួរក្បាល កំរិតធ្ងន់ ហើយ​ក្រុម គ្រូពេទ្យ ទាំងនោះ ក៏​បាន​ចេញ​ថ្នាំ​ឲ្យ​នាង​លេប និង​ឲ្យ​នាង​សំរាក​នៅ​ផ្ទះ គេង​ឲ្យបាន​ស្កប់ស្កល់ ទើប​ជំងឺ​របស់ នាង​និង​បាន ធូរស្រាល ។

ក្រោយ​ពេល​នាង​បាន​ធូរចិត្ត ម្ដាយ​របស់​នាង​ក៏​បាន​នាំ​នាង ទៅ​ព្យាបាល​នៅ​នៅ​មន្ទីរពេទ្យ ក្នុង​ខេត្ត​សៀម​រាម ពេល​នាង​ត្រឡប់​មក​វិញ សភាព​ជំងឺ​របស់ នាង​ក៏​បាន​ធូរស្បើយ បាន​បន្តិច តែ​រូប​ស​ម្រប់​របស់ នាង កាន់តែ ពិបាក​ទៅៗ ហើយ​មិត្តភក្តិ​បងប្អូន​របស់​នាង ក៏​មាន​កាយវិការ​ព្រងើយ​កន្តើយ​ដាក់​នាង ធ្វើឲ្យ​នាង​មានអារម្មណ៍​ឯកោ​នឹង តូចចិត្ត រហូតមកដល់​ថ្ងៃកើតហេតុ នាង​ក៏​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់ ទុក​ឲ្យ​ម្ដាយ​របស់​នាង ហើយ​ក៏​សំរាច​ចិត្ត​បិតទ្វារ​បន្ទប់ យក​ខ្សែ​ប៉ុន ម្រាមដៃ ពណ៌​ខៀវ ទៅ​ចង់​ពីលើ​ធ្នឹម​ផ្ទះ ជាប់​និង​មាត់ទ្វា​បន្ទប់​គេង របស់​នាង រួច​យក​កៅអី​ពណ៌​ក្រហម មួយ​មក​ជាន់​លើ​ទាក់​ក៏ ធ្វើអត្តឃាត​ស្លាប់ យ៉ាង​ស្ងប់ស្ងាត់ ។
​បច្ចុប្បន្ន សព​ត្រូវ​ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Hong-0221 Hong-0222