រថយន្ត​ឡង់​គ្រីស័​របើក​បុករថយន្ត​ស្តា​រីក ពេញទំហឹង​ បណ្តាលឲ្យ​ក្រឡាប់​ផ្ញារ​ជើងច្រងាង​

ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​រវាង​រថ​យន្ត​ពីរ​គ្រឿង​មួយគ្រឿង​ម៉ាក ស្តា​រីក និង​មួយ​គ្រឿង​ទៀត​ម៉ាក​ឡង់​គ្រីស័រ បាន​បុក​គ្នា​ពេញទំហឹង នៅ​នៅ​ចំណុច​ស្តុបស​ន្ធ​រ​មុខ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេ ប៉ូ​ទី​៣ ខណ្ឌ​ទួលគោក កាលពី​វេលា​ម៉ោង ១ និង ០០​នាទី​យប់​ឈានចូល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៤ បណ្តាល​រថយន្ត​ស្តា​រីក​ក្រឡាប់​ផ្ញារ​ជើងច្រងាង ហើយ​រថយន្ត​ឡង់​គ្រីស័​របានព្យាយាម​បើក​រត់​គេចខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ស្ទាក់​ចាប់បាន​នៅ​ចំណុច​ផ្លូវ​លេខ ៨៤ កែង​នឹង​ផ្លូវ​ព្រះស៊ីសុវត្ថិ ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ដូនពេញ​។​
​    ​
យោង​តាម​សម្តី​រៀបរាប់​របស់​បុរស​ឈ្មោះ រិទ្ធ អាយុ​២៧​ឆ្នាំ ដែលជា​អ្នកបើកបរ​រថយន្ត​ស្តា​រីក ខាងលើ​បាន​រៀប រាប់​អោយដឹងថា នៅ​មុនពេល​កើតហេតុ​គឺ​រូប​ខ្លួន និង​មិត្តភក្តិ​ម្នាក់ទៀត បាន​បើករថយន្ត​មួយ គ្រឿង​ម៉ាក ស្តា​រីក ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-0706 បើកបរ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា ក្រោម​ទិសដៅ​ពី​លិច​ទៅ​កើត (​ដែល​រថយន្ត​ស្តា​រីក​ខាងលើ​ទើបតែ​ត្រឡប់មក​ពី​ខេត្ត​កំពង់ចាម ) ខណៈ​បើក​មក ដល់​ចំណុចកើតហេតុ​ស្រាប់តែ​ត្រូវ​រថយន្ត​មួយគ្រឿង​ម៉ាក​ឡង់​គ្រីស័រ ពណ៌​សម្បក​ឪឡឹក ពាក់​សា្លក​លេខ​ភ្នំពេញ 2F-6604 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង​ជោគជាំ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ទិសដៅ​ពី​ត្បូង​ទៅ ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​ជ្រុល​បុក​រថយន្ត​ស្តា​រីក​ចំ​ពាក់កណ្តាល​ពេញទំហឹង​បណ្តាល​ក្រឡាប់​ផ្ញារជើង ច្រងាង ចំណែក​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច និង​អ្នក​ដែល​បាន​ឃើញ​ហេតុ ការណ៍​បាន​នាំគ្នា​ជិះ​ដេញ​ស្ទាក់​ចាប់បាន នៅ​ចំណុច​ផ្លូវ​លេខ​៨៤ ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ដូនពេញ​។​
​    ​
ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគ​របាល​ខណ្ឌដូនពេញ បាន​ចាប់​ឃាត់​រថយន្ត​បង្ក​ប្រគល់​ទៅ​ខាង សមត្ថកិច្ច ជំនាញ​នគរបាល​ខណ្ឌ​ទួលគោក​វិញ ដែល​ជា​ម្ចាស់​ទឹកដី​កើតហេតុ រួច​សហការ​ជាមួយ​ជំនាញ អន្តរាគមន៍​ស្ទូច យក​រថយន្ត​ទាំង​ពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រងចាំ​ដោះស្រាយ នា​ពេល​ក្រោយ​៕

Untitled-1 Untitled-2 Untitled-3