រថយន្ត​ពីរ​គ្រឿង​បុក​គ្នា បណ្តាល​ឲ្យ​ព្រូ​រថយន្ត​ស្លាប់​និង​របួស​គាប​ជាប់​នៅ​កាប៊ីន

​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរឲ្យ​រន្ធត់​មួយ ដែល​បង្កឡើង​ដោយ​រថយន្ត​ពីរ​គ្រឿង មួយគ្រឿង​ម៉ាក​តួ​រី​ស ដឹក​ចំណី​សត្វ និង​មួយ​គ្រឿង​ទៀត​ម៉ាក​កុងតឺន័រ ត្រូវ​អ្នកបើកប​របើក​បុក​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​ព្រូ​រថយន្ដ​ម្នាក់​ស្លាប់ និង​អ្នកបើកបរ​រងរបួស គាប​ជាប់​នឹង​កាប៊ីន ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ ៤ ក្នុង​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ  កាលពី​វេលា​ម៉ោង ១២​និង ៣០​នាទី​រសៀល ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ ២០១៤​នេះ  ។​

ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេល​កើតហេតុ គេ​សង្កេតឃើញ រថយន្ដ​តួ​រី​ស ធ្វើដំណើរ​លើ​ផ្លូវជាតិ​លេខ​៤ ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង ក៏ត្រូវ រថយន្ដ​កុងតឺន័រ ដែល​ធ្វើដំណើរ​ក្នុង​ទិសដៅ​ពី​លិច ទៅ​កើត បុក​ពេញ​ទំហឹង បណ្ដាល​ឱ្យ គាប​ជាប់​អ្នកបើករថយន្ដ រងរបួស​ធ្ងន់ បាន​កម្លាំង​សមត្ថកិច្ច និង​ក្រុម​ជួយសង្គ្រោះ អង្គភាព​៧១១ នៃ​កងពល​តូច​លេខ​៧០ នាំគ្នា​គាស់​ទ្វារ​យក​ចេញ មក​ក្រៅ ហើយ​ដឹក​បញ្ជូន​ភ្លាមៗ​ទៅកាន់​មន្ទីរពេទ្យ ដោយឡែក​ព្រូ​រថយន្ត ស្លាប់​នៅ​ក្នុង​កាប៊ីន ។​

យ៉ាងណាមិញ សមត្ថកិច្ច​នៅ​មិន​ទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ជនរ​ង​គ្រោះ​នៅឡើយ​ទេ ។
CH-00259 CH-00262 CH-00264 CH-00268