ម៉ូតូ​ពី​រគ្រឿង​បុក​គ្នា​ពេញទំហឹង នៅ​ចំនុច​ផ្លូវកែង​បណ្តាល​រង​ការខូចខាត​

ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​បង្ក​ឡើង​រវាង​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ពេញ​ទំហឹ ង​នៅ ចំណុច​ផ្លូវ​លេខ ២៧១ កែង​នឹង​ផ្លូវ​លេខ​១៨២ ស្ថិតក្នុង​សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួលគោក កាលពី​វេលា​ម៉ោង ២០ និង ១០​នាទី​យប់​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៤ បណ្តាល​អោយ​ម៉ូតូ​ទាំង​ពីរ​គ្រឿង​រង​ការខូចខាត​យ៉ាងដំណំ ។​
​    ​
យោង​តាម​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​សង្កេតឃើញ យុវជន​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​សេ​១១០ សេរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​1BQ-1029 ជិះ​ធ្វើ​ដំណើរ​តាម បណ្តោយ​ផ្លូវ​លេខ​២៧១ ទិសដៅ​ពី​កើត​ទៅ​លិច លុះ​មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ស្មាស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​1AJ-4498 បើកបរ​ដោយ​បុរស​ម្នាក់ ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ជោគជាំ បុក​ពេញ​ទំហឹង បណ្តាល​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​រង​ការខូចខាត​ផ្នែក​ខាង​មុខ​ដូចគ្នា ប៉ុន្តែ​មិន​មាន​បណ្តាលអោយមាន​មនុស្ស​ណា ម្នាក់​រងរបួស​ឡើយ​។
​    ​
ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន បាន​សហការ​ជាមួយ​ជំនាញ​ចុះ​ធ្វើ​ការអន្តរាគមន៍​វាស់វែង លើកយក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ដើម្បី​ដោះស្រាយ​នាពេល ក្រោយ​។​

​សូមបញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​គឺ​បង្កឡើង​ដោយសារ ភាគី​ទាំង​ពីរ​បើកបរ​ក្នុង​ល្បឿន ខ្វះ​ការប្រុងប្រយ័ត្ន​ខ្ពស់​ដូច​គ្នា ពេល​បើកបរ​ដល់​ចំនុច​ផ្លូវកែង ទើប​បណ្តាលអោយ​មាន​រឿង​ហេតុដូចនេះ​កើត ឡើង​តែ​ម្តង​ទៅ​៕