បុរស​ម្នាក់​ត្រូវ​គោ​ជាន់​បណ្តាល ឲ្យ​បាក់​ឆ្អឹងជំនី ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ

កណ្តាល​៖ បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត បន្ទាប់ពី​គាត់​ត្រូវ​បាន​គោ​ជាន់ កាលពី​ម៉ោង​១៨​និង​១០​នាទី ថ្ងៃទី​៩ ខែ វិច្ឆិកា ឆ្នាំ ២០១៤ នៅ​ចំណុច​ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ។

បុរស​ដែល​ត្រូវ​គោ​ជាន់​ស្លាប់​ខាងលើនេះ ឈ្មោះ  ទួន ស្រេង អាយុ​៦៣ ឆ្នាំ មាន​មុខរបរ​ជា​កសិក​រ រស់នៅ​ភូមិ​ឃុំ​កើតហេតុ  ។​

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឲ្យដឹងថា ដំបូង​ឡើយ បុរសរងគ្រោះ ឃើញ​គោ របស់​ខ្លួន​រុំខ្សែ​ជាប់​ជើង ខាងក្រោយ ក៏​ចូល​ទៅ​ដោះ ហើយ​សត្វ​គោ​ស្ទុះ​ជាន់​ចំ​ទ្រូង បណ្តាលឲ្យ​បាក់​ឆ្អឹងជំនី ស្លាប់​ពេល បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​ជ័យជំនះ ។

បច្ចុប្បន្ន សព​ត្រូវ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

photo 1 photo 2 photo 3