ទុស្សេ​ខ្សែភ្លើង​លើ​បង្លោល​ភ្លើង​តាម​បណ្តោយ ផ្លូវ​លេខ​២១៧ បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​

​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​នាំគ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ មក​ជួយ​បាញ់​ទប់ស្កាត់ ហេតុការណ៍​ទុស្សេ​ខ្សែភ្លើង​នៅ​លើ​បង្លោល​ភ្លើង​មួយកន្លែង​នៅតាម​បណ្តោយ ផ្លូវ​លេខ​២១៧ ហើយ​ផ្កាភ្លើង​បាន​ធ្លាក់​លើ​ដំបូលផ្ទះ​លក់​ភេ​ស​ជ្ជះ​យីហោ​<< ភារម្យ >>  ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​២១៧ ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ កាលពី​វេលា​ម៉ោង ១ និង ៣០ នាទី​រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី ០៩ វិច្ឆិកា ២០១៤ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដោយសារ​តែ​បង្គោល​ភ្លើង​ខ្ពស់​ពេក​មិន​អាច​យក​បំពង់ ពន្លត់​អគ្គិភ័យ​បាញ់​ដល់​នោះ ប្រជា​ល​រដ្ឋ​ក៏​បាន​រាយការណ៍​ប្រាប់​ទៅ​សមត្ថកិច្ច ឱ្យ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មកជួយ​បាញ់​ទឹក​ពន្លត់ ។ ខណៈពេល​ដែល​រថយន្ត​ពន្លត់​អគ្គិភ័យ​មកដល់ គឺ​កម្លាំង​សមត្ថកិច្ច​មិន​ទាន់​បាញ់ ពន្លត់​ភ្លាមៗ​ទេ ទាល់តែ​អ្នកជំនាញ​មក​បិទ​ចរន្តអគ្គិសនី​ហើយ​នោះ ទើប​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួញ​បាញ់​ពន្លត់​ដោយ​ប្រើប្រាស់​ទឹក​អស់​មួយ រថយន្ត ទើប​គ្រប់គ្រង​ស្ថាន​ការ​បាន​ទាំងស្រុង​តែ​ម្តង ៕

photo 2