បុរស​ម្នាក់​ចង​ក​សម្លាប់​ខ្លួន​ចោល​ប្រពន្ធ​កូន​មិន​ដឹង​មូលហេតុ

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ចងក​សម្លាប់ខ្លួន កាលពី​វេលា​កណ្តាលធ្រាត្រ​ម៉ោង​១​និង​៣០​នាទី​យប់ ឈានចូល​ថ្ងៃ​ទី​៩​វិច្ឆិកា នៅ​ភូមិ​ទួល​ក្តី ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល មិនដឹង​បណ្តាលមកពី​មូលហេតុ​អ្វី​ឡើយ ។

បុរស​ម្នាក់ ដែល​ចងក​សម្លាប់ខ្លួន​ចោល​ប្រពន្ធ​កូន​ខាងលើនេះ ឈ្មោះ  សៅ សុខុន ភេទ ប្រុស អាយុ ៤៨​ឆ្នាំ មុខរបរ​កសិករ​។​
​បច្ចុប្បន្ន​សព​ត្រូវ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕
chanroth014-nov-111