ប្រទះ​ឃើញ​សព​យុវជន​ម្នាក់​អណ្តែត​ទឹក​ត្រពាំង

កណ្តាល ៖ យុវជន​ម្នាក់​ត្រូវបាន​គេ​ប្រទះ​ឃើញ​អណ្តែត​ទឹក​ត្រពាំង នៅ​ភូមិ​ចុង​បង្គោល ឃុំ​បែក​ចាន​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល បង្ក​ការភ្ញាក់ផ្អើល កាលពី​ម៉ោង​៦​និង​៥៦​នាទី​ព្រឹក ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។​

ជនរងគ្រោះ​ឈ្មោះ​ឈុំ រ៉ាវី ហៅ វែង ភេទ​ប្រុស​អាយុ​២១​ឆ្នាំ នៅ​ភូមិ​ចុង​បង្គោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​មុខរបរ​នៅផ្ទះ​។​
chanroth014-nov-108