ប្រទះឃើញ ក្មេងស្រី​ម្នាក់ លង់ទឹក​ស្លាប់​នៅ​គល់​ស្ពាន​កោះ​ពេជ្រ

ភ្នំពេញ​៖ ក្មេងស្រី​ម្នាក់ ត្រូវ​សមត្ថកិច្ច​ស្រង់​សព​ឡើងមក​លើគោក បន្ទាប់ពី​រូបគេ​បាន​លង់ទឹក​ស្លាប់ នៅ​គល់​ស្ពាន​កោះ​ពេជ្រ ខាងត្បូង​ស្ពាន​នាគ កាលពី​វេលា​ម៉ោង ១៧​និង​២៥​នាទី​ល្ងាច ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។​

ក្មេងស្រី​ដែល​លង់ទឹក​ស្លាប់​ខាងលើនេះ ឈ្មោះ ស៊ុន ពេជ្រ​ធីតា អាយុ​១០​ឆ្នាំ ។ ម្តាយ​ឈ្មោះ ហ៊ួ គាង អាយុ​៥៥​ឆ្នាំ មុខរបរ​លក់​ភេ​ស​ជ្ជះ នៅផ្ទះ​លេខ​៧៩ ផ្លូវ​លេខ​១១៨ ស្ថិតក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។

តាម​ប្រភព័ត៌មាន​ពី​ម្តាយក្មេ​ង​ស្រី​រងគ្រោះ បានឲ្យដឹងថា មុនពេល​កើតហេតុ កូន​របស់​គាត់​បាន​មក​ងូតទឹក​នៅ​ចំណុច​ខាងលើ​ដូច​រាល់ដង លុះ​ដល់​បាត់​យូរ​ពេក​គាត់​មិនឃើញ​ត្រឡប់​ទៅវិញ ក៏​មក​រក ហើយ​ប្រទះ​ឃើញ​តែ​ខោអាវ ទើប​ដឹងថា​កូន​គាត់​បាន​លង់ទឹក​ស្លាប់បាត់​ទៅ​ហើយ ។

បច្ចុប្បន្ន សព​ត្រូវ​ក្រុមគ្រួសារ​យក​មក​ធ្វើបុណ្យ​នៅ​វត្ត​សំបួរមាស ៕
asd asdad