ស្ត្រី​កូន​១​ម្នាក់ ចង​ក​ក្នុង​បន្ទប់ទឹក​ដោយ​សារ តូចចិត្ត និង​ប្តី​វាយ​ធ្វើបាប និង​បំផ្លាញ​ទ្រព្យ សម្បត្តិ​

កណ្តាល​៖ ហេតុ​ការភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយសារ ស្ត្រី​កូន​១​ម្នាក់ តូចចិត្ត ប្តី​វាយ​ធ្វើបាប និង​បំផ្លាញ​ទ្រព្យ សម្បត្តិ ជា​រើ​យៗ​ផង​នោះ បាន​លួច​សំងំ ចងក ក្នុង​បន្ទប់ទឹក ខ​ណះ​ក្រុមគ្រួសារ កំពុង​សម្រាន​លង់លក់ កាល ពី​វេលា​ម៉ោង​៤​និង​៣០​នាទី ទៀប​ភ្លឺ ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ ស្ថិតនៅ ក្នុង​ភូមិ​ត្រពាំង​ប្រុយ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។​

ជនរងគ្រោះ ឈ្មោះ ពៅ ភ​ត្រា អាយុ​២២​ឆ្នាំ មាន​មុខរបរ​ជា កម្មការិនី​រោងចក្រ ស្នាក់​ក្នុង ភូមិ​កើតហេតុ មានកូន​ប្រុស​ម្នាក់ អាយុ​៥​ខែ ។ មានប្តី ឈ្មោះ សៀង មិនា អាយុ​២៥​ឆ្នាំ រស់នៅ​ជាមួយគ្នា​។ នៅ​មុន​កើតហេតុ ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ ម៉ោង ១៣​រសៀល ជនរងគ្រោះ បាន​ឈ្លោះ​ជាមួយ​ប្ដី ដោយ​បាន​វាយតប់ គ្នា​មួយ​ប្រាវ ។ លុះ​ម៉ោង​ប្រហែល ២៣​ថ្ងៃ ដដែល​ជន រងគ្រោះ​ក៏​បាន ឈ្លោះប្រកែក​គ្នា ជាមួយ​ប្តី ម្តងទៀត និង​បាន​វាយតប់​គ្នា រហូតដល់​វេលា ម៉ោង​៣​ទៀប ភ្លឺ​ជនរងគ្រោះ​បាន អង្គុយ​ហូប​អំ​បុក ឯ​ប្តី​ក៏​ចូល​សម្រាន ចំណែក​ស្ត្រី ជា​ម្ដាយ​ក៏​បាន​ចូល​សម្រាន ជាមួយ​ចៅ លុះដល់​ម៉ោង​៣ ជាង​ម្ដាយ​ជនរងគ្រោះ បាន​ក្រោក​ទៅ​បត់ ជើង​តូច​ស្រាប់ តែ​ឃើញ​ជនរងគ្រោះ ដើរចេញ​ពី​បន្ទប់ទឹក ស្ត្រី​ជា​មួយ​ក៏​មិន​បាន ចាប់អារម្មណ៍​អ្វី​ដែរ បន្ទាប់ពី​គាត់​បត់ជើង​រួច ក៏​ចូល​ទៅ​សម្រាន​វិញ ។ លុះដល់ ម៉ោង​០៤​និង​៣០​នាទី ម្តាយ​ជនរងគ្រោះ ទៅ​បន្ទប់ទឹក​ម្តងទៀត ក៏​បាន​ឃើញ​ជនរងគ្រោះ ចង​ក​និង​ខ្សែ​ក្រណាត់ ខូវប៊យ​ជាប់​ទៅ​នឹង​ឈើ​ផ្លាន​ដំបូល  ក៏​បាន​ស្រែក​អោយ​អ្នកជិតខាង​ជួយ ។​

ចំណែក​ប្តី ជនរងគ្រោះ ឮ​ដូច្នោះ​បាន​ស្ទុះ​ស្រាយ ខ្សែ​ទម្លាក់ ប្រពន្ធ​ចុះ​ប៉ុន្តែ​ជា​អកុសល់ ជនរងគ្រោះ​បាន​ដាច់ ខ្យល់​ស្លាប់ បាត់ទៅហើយ ។ នគរបាល​ជំនាញ មេភូមិ មេឃុំ និង​ជំនាញ​ពេទ្យ​ចូលរួម ផងដែរ​បាន​ចុះទៅពិនិត្យ​រួច​សន្និដ្ឋានថា ជន​រង គ្រោះ​ពិត ជា​ចងក​ធ្វើអត្តឃាត សម្លាប់​ខ្លួន​ដោយ​ខ្លួនឯង​ពិតមែន​។ ប្ដី​ឃើញ​ដូច្នេះ ក៏​ស្រាយចំណង ដាក់​ជនរងគ្រោះ ចុះ​ក្រោម​ជនរងគ្រោះ បាន​ដាច់ខ្យល់​ស្លាប់​ហើយ ។​

តាម​ការសន្និដ្ឋាន របស់​ជំនាញ​នគរបាល បច្ចេកទេស​ស្រុកភូមិ ឃុំ​និង​មានការ ចូលរួម​ពី​ពេទ្យ​ស្រុក ផង​នោះ បានបង្ហាញ​ថា ជនរងគ្រោះ​ពិតជា ចងក​សំលាប់ខ្លួន ដោយ​ខ្លួនឯង​ពិតមែន ។ សូមបញ្ជាក់​ថា ចំពោះ​ករណី​នេះ​ម្ដាយបង្កើត របស់​ជនរ​គ្រោះ បាន​ដាក់​ពាក្យបណ្ដឹង ប្ដឹង​ឈ្មោះ សៀង មិនា ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ត្រូវជា​កូនប្រសា ឲ្យទទួល​ខុសត្រូវ ៕
photo(5)