ចោរប្លន់​ប្រដាប់អាវុធ​មួយក្រុម ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ម៉ូតូ​សេ​១២៥ ពី​បុរស​ម្នាក់​បាន​សម្រេច​ដោយ​សុវត្ថិភាព​

​ភ្នំពេញ : ចោរ​ប្រដាប់អាវុធ​មួយក្រុម​មាន​គ្នា​៥​ទៅ​៦​នាក់​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ម៉ូតូ​ម៉ាក​សង់​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពី​បុរស​ម្នាក់ បានសម្រេច​ដោយ​សុវត្ថិភាព នៅតាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង កែង​នឹង​ផ្លូវ​លេខ ១៩៩ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង ២​និង ១០​នាទី​យប់​ឈានចូល​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។​
​    ​យោង​សម្តី​រៀបរាប់​របស់​បុរសរ​ង​គ្រោះ​បានអោយដឹងថា ដំបូង​ឡើយ​រូបគេ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក សង់​សេ​១២៥  ស៊េរី​ឆ្នាំ​២០១៤ មិន​ចាំ​ស្លាក​លេខ ជិះ​ធ្វើ​ដំណើរ​តែម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ទិសដៅ​ពី​កើត​ទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​មាន​ចោរ​ប្រដាប់អាវុធ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ ៥​ទៅ​៦​នាក់ ជិះ​ម៉ូតូ​ជាច្រើន​គ្រឿង មក​ពី​ក្រោយ​រួច​ដក​កាំភ្លើង​ធ្វើ​សកម្មភាព ភ្ជង់​ទៅលើ​បុរសរងគ្រោះ គំរាម​អោយ​ចុះ ពីលើ​ម៉ូតូ​រួច ជនសង្ស័យ​ម្នាក់​ដែល​រួម​ដំណើរ​ពី​ក្រោយ ឡើង​ជិះ​ម៉ូតូ​នារី​រង គ្រោះ​ចេញទៅ​បាត់​ដោយ​សុវត្ថិភាព​។​
ក្រោយ​កើតហេតុ​បុរសរងគ្រោះ បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ទួល​ស្វាយព្រៃ​ទី​១ ដើម្បី​សមត្ថកិច្ច​កំណត់​មុខសញ្ញា​តាម​ចាប់ខ្លួន​បន្ត រួច​បុរស​រងគ្រោះ​បាន​ទំនាក់ទំនង​ទៅ​សាច់ញាតិ​អោយ មក​ទទួល​ត្រឡប់​ទៅ​គេហដ្ឋាន វិញ​ធម្មតា​។ ហើយ ចំណែក​ចំពោះ​អត្ត​សញ្ណាណ​នារី​រងគ្រោះ​សមត្ថកិច្ច​នៅ​មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ទេ ព្រោះ​បុរស​រងគ្រោះ សុំ​មិន​អោយ​បញ្ចេញ​ឈ្មោះ​ជា​សាធារណៈ​។​
​    ​សូម​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​ទីតាំង​ខាងលើ នេះ គឺ​កន្លងមក​តែ​មាន​អំពី​បាញ់​ភ្ជង់​ប្លន់​ជារឿយៗ កើតមាន ដូច្នេះ​ហើយ​ប្រជាពលរដ្ឋ​បាន​សំណូមពរ​អោយ​សមត្ថកិច្ច មេត្តា ដាក់​យាមកាម ក៏ដូចជា​ល្បាត​ចំពោះ​ទីតាំង​ខាង លើ​អោយបាន​ច្រើន​ផង​ដើម្បី​បញ្ចៀស​នូវ​អំពើ​អសន្តិសុខ​ផ្សេងៗ ដែល​តែងតែ​កើតមាន​ក្នុង​មូលដ្ឋាន ជាពិសេស​ដូច​ករណី​ខាងលើ​នេះ​តែម្តង​។

photo-1(2) photo-2(2) photo-3(2)