យុវជន​​៣​នាក់​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក កិន​ស្លាប់​យ៉ាង​អាណោចអាធ័ម

កំពង់ស្ពឺ ៖ យុវជន​៣​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម ដោយសារ​ពួកគេ​ជិះ​ម៉ូតូ​ដួល ហើយ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង កិន​បណ្តាលឲ្យ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ឃុំ​គ​រីវ័ន្ត ស្រុក​ភ្នំស្រួច កាលពី​វេលា​ម៉ោង ១៥​និង​៥០​នាទី​រសៀល ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។

​យុវជន​ដែល​ស្លាប់​បាត់បង់​ជីវិត​ខាងលើនេះ ទី​១​ឈ្មោះ ផាន់ គឹម​ឌី អាយុ​២៥​ឆ្នាំ ទី​២​ឈ្មោះ ឈឺ​ន កំសាន្ត អាយុ​២១​ឆ្នាំ និង​ទី​៣ ឈ្មោះ ជួន ជុំ អាយុ​២០​ឆ្នាំ ។ ទាំង​បី​នាក់​មាន​ទីលំនៅ​ស្រុក​ភ្នំស្រួច ។​

​បច្ចុប្បន្ន​សព​ត្រូវបាន​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសាឲ្យ​មក​ទទួល​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

photo(1)