ជនសង្ស័យ​៣​នាក់ វាយ​ប្លន់​យក​ម៉ូតូ​សេ​១២៥ ពី​នារី​ម្នាក់​គេចខ្លួន​ដោយ​សុវត្ថិភាព​

​ភ្នំពេញ​៖ នារី​ម្នាក់ ត្រូវ​បាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៣​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង មក​ស្ទាក់​មុខ ហើយ វាយ​ប្លន់ យក​ម៉ូតូ​សេ​១២៥ សេរី​ឆ្នាំ​២០១១ ពី​នារី​រងគ្រោះ ហើយ គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព នៅ​ចំណុច​ខាងត្បូង​សាលា​ទទួល​គោក តាម​បណ្តោយ​ផ្លូវ​លេខ​៥៦៦ ស្ថិតក្នុង​សង្កាត់​ប​ដឹក​កក់​ទី​១ ខណ្ឌ​ទួលគោក កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អាធ្រាត​ឈានចូល ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៤ ។​

ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ លៀង លី​ហៀ​ង ភេទ​ស្រី អាយុ​២៣​ឆ្នាំ ស្នាក់នៅ​ម្តុំ​វត្ត​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ យោង​តាម​សំដី​ជនរងគ្រោះ​បានឲ្យដឹងថា មុនពេល​កើតហេតុ រូបគេ​បាន​ជិះ​ម៉ូតូ​សេ​១២៥ សេរី​ឆ្នាំ​១០១១ មក​ពី​ទិញ​ទឹកក្រូច​ញាំ នៅ​ម្តុំ​រង្វង់​មូល ទួល​គោល ខណៈ​ទិញ​រួច​រូបគេ​បាន​ជិះ​ម៉ូតូ​ត្រលប់មក​ផ្ទះ​វិញ ពេល​ជិះ​បណ្តើរ​រូបគេ​បាន​ឃើញ​ជនសង្ស័យ​៣​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក មក​ពី​ក្រោយ ។ ឃើញ​ដូចនេះ រូបគេ​ក៏​មានចិត្ត​សង្ស័យ ហើយ​បាន​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ខ្លួន តែ​ខណៈ​មកដល់​ចំណុច​ខាងក្រោយ​សាលា​ទទួល​គោក ស្រាប់តែ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ស្ទាក់​ពីមុខ ហើយ វាយ ដណ្តើម​យក​ម៉ូតូ​ពី​រូប​នាង តែ​ជនរងគ្រោះ​មិន​ព្រម​អោយ​ជនសង្ស័យ ក៏​បាន​ទះកំភ្លៀង​មួយ​ដៃ ទើប​ដណ្តើម​យក​ម៉ូតូ​បាន និង​ជិះ​គេចខ្លួន​បាត់​ស្រមោល​ឈឺ​ង​តែម្តង​។ បន្ទាប់មក​ជនរងគ្រោះ​បាន​ស្រែក​ឆោឡោឡើង បង្ក​អោយមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ដែល​នៅ​ក្បែរ​ចេញ​មក​មើល​។​
​    ​
ក្រោយពេល​កើតហេតុ ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​បឹង​កក់​ទី​១ ដើម្បី​កំណត់​មុខសញ្ញា តាម​ចាប់​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕
Untitled-1