តុលាការ​ដោះលែង​ជនបង្ក ដែល​បាន​បុក​និស្សិត​ម្នាក់​ស្លាប់​នៅ​ក្បែរ​វិមានឯករាជ្យ​

ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៤ លោក កុល បុ​ន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ដោះលែង បុរស​ម្នាក់​ជា​យោធា និង​ជា​សមាជិក​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ដែល​បាន​បើករថយន្ត​បុក​និស្សិត​ម្នាក់​បណ្តាលឱ្យ​ស្លាប់ ភ្លាមៗ​នៅ​កន្លែងកើតហេតុ កាលពី​វេលា​ម៉ោង ៨​និង​០០​នាទី ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅតាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ខាងត្បូង​វិមានឯករាជ្យ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឱ្យ​មាន​សេរីភាព ឡើងវិញ ។​

photo 2 photo 3