សមត្ថកិច្ច​បញ្ជូន​មនុស្ស​ចំនួន​៧​នាក់ មក​តុលាការ ពាក់ព័ន្ធ​ការធ្លាក់​ដែក បណ្តាលឲ្យ​ស្ត្រី​ស្លាប់​នៅ​ក្បែរ​ស្តាត​អូឡាំពិក​

ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ សមត្ថកិច្ច​នគរបាល​ខណ្ឌ​៧​មករា បញ្ជូន​ខ្លួន​មនុស្ស​ចំនួន​៧​នាក់ មកកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ពី ដំណើររឿង ធ្លាក់​ដែក​ពីលើ​អគារ​កំពុង​សាងសង់ បណ្តាលឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាមៗ នៅក្បែរ ស្តា​ត​អូឡាំពិក ដោយ​ភ្ជាប់​សេចក្តីសន្និដ្ឋាន​ពីបទ មនុស្សឃាត​ដោយ​អ​ចេតនា ( ធ្វេស​ប្រហែល ពេល​កំពុង​បំពេញ​ការងារ​បណ្តាល​ឲ្យ​ដែក​៤​ជ្រុង​ធ្លាក់​ពីលើ​ត្រូវ​មនុស្ស​ស្លាប់ ) ។ ប៉ុន្តែ​ដោយសារ​ការ សាកសួរ​មិន​ទាន់​បញ្ចប់ សមត្ថកិច្ច​បាន​បញ្ជូន​មនុស្ស​ទាំង​៧​នាក់ នេះ​ទៅ​រក្សាទុក​នៅ​កន្លែង​ប៉ូលិស ដោយ​តុលាការ​ពុំ​ទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ ។​

​មនុស្ស​ចំនួន​៧​នាក់​ដែល​ឃាត់ខ្លួន​ខាងលើ​នេះ រួមមាន ទី​១ ឈ្មោះ ធាន សង្ហី អាយុ​៤៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ​វិស្វករ និង​ជា​មេការ មាន​ទីលំនៅ​ផ្ទះ​លេខ​W33 ផ្លូវ​បុរី​អេ​លីដ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ទី​២ ឈ្មោះ កែវ ចាន់ អាយុ​៤៨​ឆ្នាំ ជនជាតិខ្មែរ មេការ​សំណង់​របស់​ក្រុមហ៊ុន OCIC មាន​ទីលំនៅ​ក្នុង​ភូមិ​បឹង​ព្រលឹត  សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ទី​៣ ឈ្មោះ ចែម ឈុន អាយុ​២១​ឆ្នាំ កម្មករសំណង់ ស្រុកកំណើត​នៅ​ភូមិ​ទឹកថ្លា ឃុំ​ក្រយា ខេត្ត​កំពង់ធំ ទី​៤ ឈ្មោះ ចែម ថើ​ត អាយុ​២៣​ឆ្នាំ ជា​កម្ម​ជាករ​សំណង់ ទី​៥ ឈ្មោះ លន់ សំអុល អាយុ​៣៦​ឆ្នាំ ជា​កម្មករសំណង់ ទី​៦ ឈ្មោះ ឃួន វិជ្ជា អាយុ​២០​ឆ្នាំ កម្មករសំណង់  និង ទី​៧ ឈ្មោះ សូ សា​វ៉ៃ អាយុ​២៤​ឆ្នាំ ជា​កម្មករសំណង់ ។ ទាំង​បួន​នាក់​ស្នាក់នៅ​ក្នុង​ក្រុមហ៊ុន​OCIC ស្តា​ត​អូឡាំពិក ។​

photo 1photo 2
Pheak-0160 Pheak-0157