បើករថយន្ត​លឿន​ជ្រុល​បុក​អ្នកលក់​មីឆា​រងរបួស​ធ្ងន់​២​នាក់ ហើយ​ព្យាយាម​បើក​រត់គេច តែ​សំណាង​អាក្រក់​ត្រូវ ទៅ​បុក​នឹង បង្គោល​ភ្លើង​មិន​អាច​បន្ត​ដំណើរ​ទៅមុខ​រួច​

ភ្នំពេញ​៖ អ្នកលក់​មីឆា​ពីរ​នាក់​ប្តី​ប្រពន្ធ​ត្រូវ​រងរបួស​ធ្ងន់ធ្ងរ​បន្ទាប់ពី​មាន​យុវជន​ប្រុស​ស្រី​មួយ​ក្រុម បើករថយន្ត​ស៊េរី ទំនើប​មួយ​គ្រឿង​ម៉ាក  Range Rover  ក្នុង​ល្បឿន​លឿន ជ្រុល​បុក​រះ​ពេញទំហឹង នៅ​ចំណុច​ផ្លូវ​ព្រះមុន្នីវង្ស កែង​នឹង ផ្លូវ​លេខ ៨៤ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង ១២ និង ០០​នាទី​យប់​រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ ហើយ​ព្យាយាម​បើក​រត់គេច តែ​សំណាង​អាក្រក់ ក៏​ជ្រុល​ទៅបុក​ផ្ទប់ នឹង​បង្គោល ភ្លើង​ពេញទំហឹង មិន​អាច​បន្ត​ដំណើរ​ទៅមុខ​បាន​។​
​    ​
យោងតាម​ប្រភព​ព័ត៌មាន​ពី​សាក្សី ដែល​បាន​ឃើញ​ហេតុការណ៍​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​សង្គេត ឃើញ យុវជន​ប្រុស​ស្រី​មួយ​ក្រុម ដែល​មាន​គ្នា​៥​នាក់ ក្នុងនោះ​ប្រុស​ម្នាក់ ស្រី​៤​នាក់ បើកបរ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ម៉ាក Range Rover  ពណ៌​ស គ្មាន​ស្លាក​លេខ ជិះ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង លឿន លុះ​មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ជ្រុល​ល្បឿន​រេ​ចង្កូត​បុក​រះ​ចូល​កន្លែង​លក់​មីឆា ដែល​មាន​ទីតាំង​ទល់មុខ មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ បណ្តាលអោយ​ប្តី​ប្រពន្ធ​ពីរ​នាក់​ដែលជា​អ្នក​លក់​មីឆា រងរបួស​ធ្ងន់ធ្ង​រទាំ​ង​ពីរ​នាក់​ត្រូវបាន​អ្នក​ដែល​បាន ឃើញ​ហេតុការណ៍​នៅ​ជិត​កន្លែងកើតហេតុ លើកយក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាមៗ ។ ចំណែក​រថយន្ត​បង្ក​បាន ព្យាយាម​បើក​រត់គេច​ខ្លួន តែ​សំណាង​អាក្រក់​ខណៈ​បើក​ដល់​ចំណុច​ផ្លូវ​លេខ ៨៦ កែង​នឹង​ផ្លូវ​លេខ​៦៥ ក៏​ជ្រុល​ទៅ​បុក​នឹង បង្គោល​ភ្លើង​ពេញទំហឹង​បណ្តាលអោយ​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​មិន​អាច​បន្ត​ដំណើរ​ទៅបាន​។​
​    ​
​ប្រភព​ដដែល​បាន​បន្តថា ក្រោយពេល​កើតហេតុ​ភ្លាមៗ គេ​សង្គេត​ឃើញ​យុវជន​ប្រុស​ស្រី​៥​នាក់ ក្នុងនោះ​ប្រុស​ម្នាក់ បាន​បើកទ្វារ​ចេញពី​រថយន្ត​ហើយ​រត់​គេចខ្លួន​បាត់​ស្រមោល​បីនាក់ សូន្យឈឹង​។ នៅសល់​តែ​នារី​វ័យក្មេង​ពីរ​នាក់ ក្នុងចំណោម​៥​នាក់​ខាងលើ គឺ​មិន​បាន​រត់គេចខ្លួន​នោះទេ​ហើយ​បញ្ជាក់​ប្រាប់ថា គេ​មិន​រត់គេច​ទៅ​ណា​ទៀត​ទេ​គឺ រងចាំ​សាច់ញាតិ​របស់​ខ្លួន​មក​ដោះស្រាយ​។​
​    ​
ក្រោយ​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​មូលដ្ឋាន​បាន សហការ​ជាមួយ​ជំនាញ​ចុះ​អន្តរាគមន៍​វាស់វែង ស្ទូច​យក​រថយន្ត បង្ក​ខាងលើ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាច​រណ៍​ជើងគោក​រាជធានី​ភ្នំពេញ រងចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕
photo 1 photo 2 photo 3 photo 4