ស្ត្រី​ម្នាក់​លួច​មាន​សហា​ស្មន់ នាំ​ប្រុស​ក្មេង​មក​ដេក​ដល់​ក្នុង​បន្ទប់ ខណៈ​ប្តី​ចេញ​ទៅ​ធ្វើការ​

ភ្នំពេញ ៖ រឿងរ៉ាវ​ដ៏​គួរឲ្យ​ហួសចិត្ត​មួយ ដែល​ស្ត្រី​ម្នាក់​លួច​មាន​សហា​ស្មន់ នាំ​ប្រុស​ក្មេង​មក​ដេក​ដល់​ក្នុង​បន្ទប់ ខណៈ​ប្តី​ចេញ​ទៅ​ធ្វើ​ការបាត់ ប៉ុន្តែ​ត្រូវ​បុរស​ជា​ប្តី​មក​វិញ​តាម​ទាន់ ចំ​ពេល​ដែល​ពួកគេ​កំពុង​ប្រឡោម​ស្នេហ៍​នឹង​គ្នា កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ ២០១៤ ស្ថិត​នៅ​ចំណុច​ផ្ទះជួល បន្ទប់​លេខ​១០៤ ក្នុង​ភូមិ​អង្គ សង្កាត់​ចោម ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​បុរស​ដែល​ត្រូវ​ប្រពន្ធ​ផិតក្បត់​ខាងលើនេះ ឈ្មោះ ផៃ ភ​ណ្ឌ អាយុ​៣៦​ឆ្នាំ មានមុខ​របរ​លក់​នំប៉័ង​ដាក់​សាច់​នៅ​មុខ​រោងចក្រ ស្នាក់ នៅ​ផ្ទះ​កើតហេតុ រីឯ​ប្រពន្ធ​មាន ឈ្មោះ​ប៉ែត ចាន់ណា ហៅ​ស្រី​ហឿង អាយុ​៣៣​ឆ្នាំ មាន​មុខរបរ​ជា​កម្ម​ការិនី​កាត់ដេរ ដោយ​ពួកគេ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ មានកូន​ចំនួន​៤​នាក់ នៅក្នុង​បន្ទុក ។ ចំណែក​បុរស ជា​សហាយស្មន់ ឈ្មោះ​សៀង រ៉ូត អាយុ​២៤​ឆ្នាំ មាន​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ក្នុង​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​គួរបញ្ជាក់​ថា ស្ដ្រី​ជា​ប្រពន្ធ បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា រូបគេ ពិតជា​ក្បត់ចិត្ដ​ប្ដី លួច​ផិតក្បត់​នាំ​ប្រុស​មក ដេក​ដល់​ក្នុងផ្ទះ​ពិតប្រាកដ​មែន ហើយ​ភាគី​បុរស​ជា​ប្ដី ទាមទារ​ឱ្យ​សមត្ថកិច្ច​ចាត់ការ​ស្ដ្រីជា ប្រពន្ធ​និង​បុរស​ជា​សហាយ​ទៅតាម​ផ្លូវច្បាប់ ព្រោះ​គាត់​គិតថា​ប្រពន្ធ​របស់​គាត់​បាន​ផិតក្បត់​គាត់​យូរ​មក​ហើយ តែ​គាត់​គ្មាន​ភ័ស្តុតាង ទើប​លើក​នេះ​ចាប់​បាន​ជាក់ស្តែង​តែម្តង ៕

Hong-0019