បាញ់​ប្លន់​យក​មាស និង​ដូរ​លុយ​ពី​អាជីវករ​នៅ​ផ្សារ ព្រៃ​ខ្មែរ ជនសង្ស័យ​ត្រូវ​ប្រជាពលរដ្ឋ ដាក់​មួយ​ដៃ មួយ​ជើង បណ្តាលឲ្យ​ស្លាប់ ខណៈ​ជនរងគ្រោះ​រងរបួស

ត្បូងឃ្មុំ ៖ ជនសង្ស័យ ជា​ក្រុម​ចោរប្លន់ មាន​គ្នា​២​នាក់ ប្រដាប់​ដោយ កាំភ្លើង អាកា បានធ្វើ​សកម្មភាព​បាញ់​ប្លន់ ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ ស្ថិតនៅ​ជិត ផ្សារ​ស្ទឹង ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បណ្តាល​ឲ្យ ជនរងគ្រោះ រងរបួស ត្រូវ​ជើង នា​ល្ងាច​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។​

​យ៉ាងណាក៏ដោយ ជនសង្ស័យ​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ ស្វាគមន៍​មួយ​ដៃ មួយ​ជើង បណ្តាល ឲ្យស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែតកើតហេតុ ខណៈ​ជនសង្ស័យ​ម្នាក់ទៀត បាន​បើក រថយន្ត​គេចខ្លួនបាត់​។ សេចក្តីរាយការណ៍ ពី​សមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យ​មាន​គ្នា​២​នាក់ ដោយ​បើក​រថយន្ត មួយគ្រឿង ម៉ាក​លុច្ស​ស៊ីស RX-300 ពណ៌​ខ្មៅ មក​ធ្វើ​សកម្មភាព ។​

​សេចក្តីរាយការណ៍ បាន​បន្តទៀតថា ជនសង្ស័យ​ម្នាក់ បាន​យក​កាំភ្លើង​អាកា​ទៅ​ភ្ជង់ និង​ប្លន់​ជន រងគ្រោះ ដោយ​យក​ប្រាក់​បាន​ជាង​១​ម៉ឺន​ដុល្លារ រួចហើយ បាន​យក​ម៉ូតូ របស់​ម្ចាស់ផ្ទះ ម៉ាក​ឃ្លី​ក​ជិះ​បំរុង​គេចខ្លួន​។ ប៉ុន្តែ​ភ្លាមៗ​នោះ បាន​ធ្វើឲ្យមាន ការភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ ចុះមក​ជួយ​អន្តរាគមន៍ វាយ​មួយ​ដៃ មួយ​ជើង ម្នាក់ បណ្តាលឲ្យ​ស្លាប់​តែម្តង ខណៈ​ជនសង្ស័យ​ម្នាក់ទៀត បាន​បើករថយន្ត គេចខ្លួនបាត់​។​

​យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់បាន បញ្ជាក់​អំពី​អត្តសញ្ញាណ ជនរងគ្រោះ និង​ជនសង្ស័យ​នោះ​នៅឡើយ​ទេ​។  អធិការ នគរបាល ស្រុក​ពញាក្រែក លោក ឱម មុន្នី​វណ្ណ បានបញ្ជាក់​ថា ក្រោយ កើតហេតុ​ភ្លាមៗ កម្លាំង​នគរបាល​របស់​លោក បាន​ចុះ​ទៅ កន្លែងកើតហេតុ និង​កំពុង​ធ្វើ​ការស្រាវជ្រាវ ករណី​នេះ​បន្ត​ទៀត​។​ ជាមួយគ្នានេះ សមត្ថកិច្ច បាន​ដកហូត​កាំភ្លើង​អាកា មួ​យ​ដើម ពី​ជនសង្ស័យ ខាង​លើ​ផង​ដែរ​៕

Pheak-0169 Pheak-0170