បង្គោល​ភ្លើង អម​ផ្លូវ​មុនី​រ៉េត ស្ទឹងមានជ័យ រាំងស្ទះ​ដល់​ដំណើរការ​ស្ថាបនា​ផ្លូវ​អ្នកស្រុករ​អូរ​ទាំ​ថា​ធ្វើ​ផ្លូវ​យឺត

ភ្នំពេញ​៖ តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី មូលដ្ឋាន ក៏ដូចជា​ការិយាល័យ​ជំនាញ សាធារណៈការ​បាន​បង្ហើ​ប​ប្រាប់ ថា ការយឺតយ៉ាវ ក្នុង​សកម្មភាព​ដំណើរការ​ស្ថាបនា​ផ្លូវ​លេខ​២១៧ អតីត​ផ្លូវ​មុនី​រ៉េត ស្ទឹងមានជ័យ បណ្តាលមកពី​អគ្គិសនី​កម្ពុជា មិន​ចាត់​បុគ្គលិក​ជំនាញ ចុះ​ដក​បង្គោល​ភ្លើង និង​បណ្តាញ​ភ្លើង​ក្រោម​ដី អម​សងខាង​ផ្លូវ ចេញ​ដើម្បីឲ្យ​ដំណើរការ​ស្ថាបនា​ផ្លូវ និង​ដាក់​ប្រព័ន្ធ​លូ បាន​ស្រួល ។

​ចំពោះ​បាតុភាព​ខាងលើនេះ អ្នករស់នៅ​អម​សងខាង​ផ្លូវ ២១៧ គិត​ពី​អតីត​ស្ពានដែក រហូតដល់​ស្ពាន​ស្ទឹងមានជ័យ បាន​លើកឡើង​ថា បើ​បញ្ហា​រាំងស្ទះ បណ្តាលមកពី​អគ្គិសនី​កម្ពុជា​គឺ គួរ​ណាស់​លោក​អគ្គនាយក​អគ្គិសនី មេត្តា ចូលរួម​សហការ ចំពោះ​បញ្ហា​នេះ​ឲ្យបាន​ឆាប់រហ័ស ដើម្បី​អោយ​ក្រុមហ៊ុន​ដំណើរការ​ស្ថាបនា​ផ្លូវ និង​ដាក់​ប្រព័ន្ធ​លូ សម្រាប់​បម្រើ​ប្រយោជន៍​រួម​បាន​រួចរាល់ ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ។ ប៉ុន្តែ​បើ​អគ្គិសនី​កម្ពុជា មិន​អើពើ​ដូច​បច្ចុប្បន្ន​នេះ​ទេ ការស្ថាបនា​ផ្លូវ​មាន​ការយឺតយ៉ាវ ហើយ​ផល​លំបាក​ដល់​អ្នកដំណើរ​រាប់ពាន់ រាប់ម៉ឺន រាប់សែន​នាក់ ត្អូញត្អែរ ក្នុងការ​ធ្វើ​ដំណើរ ទម្លាក់កំហុស​លើ​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​សាលា​រាជធានី​ភ្នំពេញ ទាំងមូល​ផង​ដែរ ។ ដូច្នេះ​តាមរយះ​នេះ​អ្នករស់នៅ​អម​សងខាង​ផ្លូវ​ខាង​លើ សង្ឃឹមថា អគ្គិសនី​កម្ពុជា នឹង​មិន​ទុក​បណ្តែតបណ្តោយ​ឲ្យមាន​បា​តុភាព​នេះ​កើតមាន​ឡើង​បន្ត​ទៀត​ឡើយ ។

​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បានឲ្យដឹងថា សាលា​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​អំពី​ការដក​បង្គោល​ភ្លើង រំកិល​ចេញពី​ទីតាំង​ចាស់ ទៅ​ទីតាំង​ថ្មី ដែល​មាន​ការសម្របសម្រួល​ជាមួយ ប្រជាពលរដ្ឋ និង​អាជ្ញាធរ រយះពេល​ជិត​១​ឆ្នាំ​កន្លងមកហើយ ប៉ុន្តែ​អគ្គិសនី​កម្ពុជា នៅតែ​មាន​ការយឺតយ៉ាវ ដោយសារ​អគ្គិសនី​កម្ពុជា​ប្រគល់​សិទ្ធ​ក្នុង​ការ ដោះដូរ ឬ​ដាំ​បង្គោល​ភ្លើង ទៅឲ្យ​ក្រុមហ៊ុន​ឯកជន​ផ្តាច់មុខ​តែ​មួ​យ​ក្រុមហ៊ុន​ប៉ុណ្ណោះ ហេតុដូច្នេះ​ហើយ​ទើប​មាន​ការយឺតយ៉ាវ ស្ទើរ​គ្រប់​ទីកន្លែង ព្រោះ​ខ្វះ​ការប្រកួតប្រជែង តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល ។

​គួរបញ្ជាក់​ថា កំណាត់​ផ្លូវ​លេខ​២១៧(​ចំការ​ដូង​) បច្ចុប្បន្ន គិត​ពី​ផ្លូវបំបែក​មជ្ឈមណ្ឌល​ជើងឯក មក​ដល់​អតីត​ស្ពានដែក គឺ​ស្ថាបនា​ហើយ​រួចរាល់ ជា​ហេតុ​ធ្វើឲ្យ​អ្នក​លក់​នៅ​អម​សងខាង​ផ្លូវ​មួយ​នេះ សំដែង​សេចក្តីត្រេកអរ ចំពោះ​សាលា​រាជធានី​ភ្នំពេញ ដែល​យកចិត្តទុកដាក់ អភិវឌ្ឍន៍​ផ្លូវ និង​ប្រព័ន្ធ​លូ​ដ៏​ធំ​មួយ​ខ្សែ​នេះ សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ ប៉ុន្តែ​អ្វី​ជាការ​ខកបំណង គឺ​កំណាត់​ផ្លូវ​មួយ​ខ្សែ​នេះ គិត​ត្រឹម អតីត​ស្ពានដែក ចំការ​ដូង ដល់​ស្ពាន​ស្ទឹងមានជ័យ កំពុង​រាំងស្ទះ ដល់​ដំណើរការ​ស្ថាបនា ហើយ​បង្ក​ផល​លំបាក​យ៉ាងខ្លាំង​ដល់​អ្នកដំណើរ​ទូទៅ ព្រោះតែ​អគ្គិសនី​កម្ពុជា មិន​រហ័សរហួន ក្នុង​ការដក​រំកិល​បង្គោល​ភ្លើង ឬ​បណ្តាញ​ភ្លើង​ក្រោម​ដី​ចេញ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ បាន​ឆាប់រហ័ស ។ រឿង​រាវ​នេះ​មិនមែន​កើតឡើង​នៅលើ​តំបន់​ផ្លូវ​មួយ​ខ្សែ​នេះឡើយ គឺ​មាន​ច្រើន​កន្លែង​ណាស់ ហើយ​បើ​និយាយ​ពី​ការដក​បង្គោល​ភ្លើង ចេញ​ពី​ទីតាំង​មួយ​វិញ​នោះ អ្នកស្រុក​ត្រូវការ​ចំណាយលុយ​អស់​រាប់ពាន់​ដុល្លារ​ទើប​ដោះដូរ​បង្គោល​ភ្លើង​ចេញ​បាន​មួយ​ដើមៗ ។​

​មន្ត្រី​អគ្គីសនី​កម្ពុជា បាន​មានប្រសាសន៍​ប្រាប់​អ្នកសារព័ត៌មាន​ក្នុងស្រុក​តាម​ទូរស័ព្ទ​ថា បញ្ហា​នេះ​មន្ត្រី​បច្ចេកទេស កំពុង ស្វះស្វែង​ដោះស្រាយ​ហើយ ប៉ុន្តែ​អ្វី​ជា​ការ​សំខាន់​ទៅ​វិញ​នោះ គឺ​ចង់អោយ​អ្នកកាសែត​ប្រាប់ថា ព័ត៌មាន​អ្នកណា​អ្នក​ផ្តល់​ដល់​អ្នកកាសែត ទោះ​ជា​លោក​អភិបាលក្រុង ឬ មន្ត្រី​ណា​ក៏​ដោយ​សូម​អោយ​កាសែត​បង្ហាញ​ឈ្មោះ​ផង​។ ការឆ្លើយ​បញ្ច្រាស​ទិស​បែបនេះ​គឺជា​ចំណុច​ខ្វះ​ការទទួលខុសត្រូវ​ខ្លាំងណាស់​។ អ្វី​ជា​ផល​លំបាក​ដល់​សង្គមជាតិ​ក៏ដូចជា​អ្នកដំណើរ​ទូទៅ រ​អូរ​ទាំ គឺ​ផ្លូវ​ត្រូវ​កកស្ទះ​ធ្វើដំណើរ​មិន​កើត ដោយសារ​ការ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​មាន​ការយឺតយ៉ាវ ហើយ​មន្ត្រី​តាម​ផ្នែក​នីមួយៗ គ្មាន​ការទទួលខុសត្រូវ ឆ្លើយ​ដាក់​គ្នា​ទៅវិញទៅមក​

photo 1 photo 2 photo 4 photo 5