ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន (​ជ្រោយចង្វា​ថ្មី​)​បើក​ដំណើរការ​ឱ្យ​ប្រជាពលរដ្ឋ ធ្វើដំណើរ​ឆ្លងកាត់​ហើយ​

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៤, នេះ​បើ​តាម​ការប្រកាស របស់​សាលា​រាជធានី​ភ្នំពេញ តាម​បណ្តាញ​សង្គម Facebook  បានឲ្យដឹងថា ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន (​ជ្រោយចង្វា​ថ្មី​) មាន​ទទឹង​១៣,៥ ម៉ែត្រ បណ្តោយ​ប្រវែង​១.២៦០​ម៉ែត្រ ហើយ​សាងសង់​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១១ ដែល​បាន​ចំណាយ​ថវិកា ២៧,៥​លាន​ដុល្លារ ជា​ឥណទាន​ហិរញ្ញប្បទាន​ពី​ប្រទេស​ចិន បាន​បើក​ដំណើរការ​ឱ្យ​ប្រជាពលរដ្ឋ ធ្វើដំណើរ​ឆ្លងកាត់​ហើយ ។​

​ស្ពាន​ថ្មី​នេះ នឹង​ដាក់​ឱ្យ​ចរាចរ​ឯកទិស ពី​កើត​មក​លិច ឯ​ស្ពាន​ជ្រោយចង្វា​ចាស់ ដាក់​ឱ្យ​ចរាចរ ពី​លិច​ទៅ​កើត ៕

Hong-0710 Hong-0712