ឃាតករ​សម្លាប់​ស្រី​ម្នាក់​នៅ​ក្នុង​ផ្ទះសំណាក់​យីហោ អប្សរា​មាស ជា​ក្មួយបង្កើត​របស់​ប្តី​ស្រី​រងគ្រោះ​

ភ្នំពេ​ញ ៖ នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​យប់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៤ បាន​ធ្វើ​ការឃាត់ខ្លួន​ឃាតករ​ដែល​បាន​សម្លាប់​ស្រី​ម្នាក់ នៅក្នុង​ផ្ទះសំណាក់​មួយ​កន្លែង យីហោ​អប្សរា​មាស ដែល​មាន​ទីតាំង​នៅក្នុង​បូរី​អមតៈ ភូមិ​ប្រប្រក់​ខាងត្បូង ផ្លូវ​បេតុង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

សមត្ថកិច្ច​បាន​និយាយថា ក្រោយពី​បាន​ទទួល​ព័ត៌មាន​ពី​សំណាក់​ម្ចាស់ផ្ទះ​រួចមក សមត្ថកិច្ច​បាន​ទៅដល់​កន្លែងកើតហេតុ ឃើញ​រូបភាព​ជនសង្ស័យ​តាម​រយៈ​កា​ម៉ា​រា​សុវត្ថិភាព​។ ក្រោយពី​ធ្វើ​ការស្រាវជ្រាវ​រួចមក ទើប​ឈាន​ទៅរក​ការឃាត់ខ្លួន​ជាក់ស្តែង​តែម្តង​។ គួរបញ្ជាក់​ថា ស្ត្រី​រងគ្រោះ ឈ្មោះ យាំ សុ​ភី អាយុ​៣១​ឆ្នាំ ប្តី​ឈ្មោះ ប៉ែន មុន្នី មានកូន​២​នាក់ ចំណែក​ជនសង្ស័យ ឈ្មោះ សុខ សុ​ផា អាយុ​៣១​ឆ្នាំ សា្ន​ក់​នៅ​ភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី​( ជនសង្ស័យ​ជា​ក្មួយបង្កើត​របស់​ប្តី​ស្រី​រងគ្រោះ​។ ហើយ​ជនរងគ្រោះ​ត្រ​វ​បាន​ឃាតករ​សម្លាប់ ដោយ​យក​ក្រណាត់​រឹត​ក​រ ទើប​បណ្តាលឲ្យ​ដាច់​ខ្យល់​ស្លាប់ ។​

សមត្ថ​កិ​ច​បន្តថា ពួកគេ​ទាំង​ពីរ​នាក់​បាន​មក​ជួល​ផ្ទះសំណាក់​ខាងលើ នៅ​ម៉ោង​ជាង​១០​និង​០០​នាទី​ព្រឹក ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៤ លុះដល់​១​ម៉ោង​កន្លងផុតទៅ ជនសង្ស័យ​បាន​និយាយថា ជួល​ដេក​បន្ត​ទៀត​។ ដោយ​បាន​បង់លុយ​ដេក​បន្ត​រួចរាល់​អស់ហើយៗ ក៏​ចេញទៅ​ក្រៅ​ដោយ​និយាយថា ចេញទៅ​រក​ទិញ​អី​ស៊ី​បន្តិច​ក៏​ទៅ​បាត់​រហូត​ដោយ​ទុក​ចោល​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គុប​មូល ពណ៌​ស្លែ ពាក់​ស្លាក​លេខ​គ ៣៤៣៣​កណ​១ លុះដល់​វេលា​ខាងលើ ទើប​សមត្ថកិច្ច​តាមដាន​ចាប់​ជនសង្ស័យ បាន​យក​មក​ឃុំខ្លួន​និង​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕
IMG_1153 IMG_1155 IMG_1156