ក្មេងប្រុស​ម្នាក់​ជិះ​កង់​ឆ្លងផ្លូវ មិន​ប្រយ័ត្ន ត្រូវ​ម៉ូតូ​បុក​បណ្តាលឲ្យ​រងរបួស​ធ្ងន់

កណ្តាល​៖ ក្មេងប្រុស​ម្នាក់​បាន​រង​របួស​បែកក្បាល ដោយសារ​រូបគេ​ជិះ​កង់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ហើយ​ត្រូវ​ម៉ូតូ​បុក នៅ​ចំណុច​ភូមិ​ព្រែក​ស្វាយ ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ កាលពី​វេលា​ម៉ោង ១៨​និង​០០​នាទី​ព្រលប់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៤ ។

​យុវជន​ដែល​ជិះ​ម៉ូតូ​បុក​ក្មេងប្រុស​ខាងើ​នេះ ឈ្មោះ ចេវ សុភាព អាយុ​23​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឈើទាល ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។ មុនពេល​កើតហេតុ យុវជន​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ស្កូប​ពី ពណ៌​ស គ្មាន​ស្លាក​លេខ ខណៈ​មក​ដល់​ចំណុចកើតហេតុ ឈ្មោះ​បញ្ញា​វាសនា អាយុ​១០​ឆ្នាំ ដែល​ជា​ក្មេងប្រុស​រងគ្រោះ បាន​ជិះ​កង់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ក៏​ត្រូវ​ឈ្មោះ ចេវ សុភាព បើក​បុក​ពេញទំហឹង បណ្តាលឲ្យ​រងរបួស​បែក​ក្បាល ។
​ភេទ​ប្រុស​អាយុ​10​ឆ្នាំ​ជនជាតិ​ខ្មែរ​

​ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​ជន​បង្ក​និង​ម៉ូតូ សមត្ថកិច្ច​នាំ​ទៅ​អធិការនគរបាល​ស្រុក ៕
photo 1 photo 2 photo 3